Maguire យប់មិញតែតបញ្ជូនឱ្យ Hojlund ស៊ុតមួយគ្រាប់អ៊េមណាស់ ខណៈ Man UTD ឈ្នះ Aston ២-១(មានវីដេអូ)

//s9.kh1.co/7e/7e4f01319245db25f75a8c87742e6ffa1a889736.jpg
កីទ្បា

 ១២-កុម្ភៈ-២០២៤ ៩ព្រឹក · ៦ ខែមុន

Maguire យប់មិញតែតបញ្ជូនឱ្យ Hojlund ស៊ុតមួយគ្រាប់អ៊េមណាស់ ខណៈ Man UTD ឈ្នះ Aston ២-១

បរទេស៖ នាយប់ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះ Aston Villa បានបើកទ្វាកីឡដ្ឋាន Villa Park របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅក្នុងការប្រកួតសប្តាហ៍ទី ២៤ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវ Man UTD ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម Aston Villa ក្នុងលទ្ធផល ២ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ២ គ្រាប់របស់ Man UTD គឺរកបានដោយ Rasmus Hojlund នៅនាទីទី ១៧ និង Scott McTominay នៅនាទីទី ៨៦ ចំណែក ១ គ្រាប់របស់ Aston Villa វិញ គឺរកបានដោយ Douglas Luiz នៅនាទីទី ៦៧។

គួរបញ្ជាក់ថា Man UTD បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៦ នៃតារាងចំណាត់ថ្នាក់ Premier League ក្រោយឆ្លងកាត់ ២៤ ប្រកួតកន្លងមក ពួកគេឈ្នះ ១៣ ស្មើ ២ និងចាញ់ ៩ មាន ៤១ ពិន្ទុ ចំណែក Aston វិញ គឺកំពុងឈរនៅលេខរៀងទី ៥ ក្រោយឆ្លងកាត់ ២៤ ប្រកួតដូចគ្នា ពួកគេឈ្នះ ១៤ ស្មើ ៤ និងចាញ់ ៦ មាន ៤៦ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T