គ្រូ Jose បានទម្លាយច្បាស់ៗ ថាលោកពិតជាសោកស្តាយណាស់ ដែលមិនបានបង្វឹកអតីតខ្សែប្រយុទ្ធ Barca រូបនេះ

//s9.kh1.co/8b/8b96978ebc3f03de3e21dd85f57962b5657054cb.jpg
កីទ្បា

 ១០-កុម្ភៈ-២០២៤ ៤ល្ងាច · ៦ ខែមុន

ក្តីសុបិនរបស់លោក Jose គឺចង់បង្វឹកគេ

បរទេស៖ អតីតអ្នកចាត់ការរបស់ Real Madrid និង Chelsea លោក Jose Mourinho បានទម្លាយច្បាស់ៗពីឈ្មោះកីឡាករម្នាក់ ដែលធ្វើឱ្យលោកសោកស្តាយបំផុត បន្ទាប់ពីលោកមិនបានបង្វឹកគេដោយផ្ទាល់នៅក្នុងអាជីពជាគ្រូបង្វឹករបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho 
លោក Jose Mourinho 

ជាការពិតណាស់ លោក Jose ត្រូវបានគេរាប់ថា ជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់នៅក្នុងពិភពបាល់ទាត់ ដោយសារតែលោកគឺធ្លាប់បានដឹកនាំក្រុមធំៗ និងធ្លាប់បានឈ្នះពានជាច្រើននៅក្នុងអាជីព ហើយមួយវិញទៀតលោកក៏ធ្លាប់បានដឹកនាំ ក៏ដូចជាបានបង្វឹកកីឡាករល្បីៗលំដាប់ពិភពលោកជាច្រើនផងដែរដូចជា Cristiano Ronaldo, Frank Lampard, Samuel Eto'o, Karim Benzema, Gareth Bale, Kaka និងកីឡាករជាច្រើនទៀត។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បុរសសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៦១ ឆ្នាំរូបនេះ បានទម្លាយថា Leo Messi គឺជាកីឡាករម្នាក់ដែលលោកមានក្តីសុបិនចង់បង្វឹកគេដោយផ្ទាល់ខ្លាំងណាស់ តែពេលនេះលោកពិតជាមានការសោកស្តាយមែនទែន ដែលបំណងប្រាថ្នារបស់លោកមួយនេះមិនអាចសម្រេចបាន។

លោក Jose Mourinho និង Messi 
លោក Jose Mourinho និង Messi 

ទាក់ទងនឹងរឿងខាងលើ លោក Jose បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ជាឧទាហរណ៍ ខ្ញុំមិនដែលបានបង្វឹក Lionel Messi ទេ ប៉ុន្តែក្រោយមកក៏គ្មាននរណាម្នាក់អាចបង្ហាត់ Messi បានដែរ។ មែនទែនទៅវាមិនសមហេតុផលទេ ដែលអ្នកគិតថាអ្នកអាចបង្វឹកគាត់បាន ពីព្រោះថាគាត់កើតមកគឺមានអ្វីៗគ្រប់យ៉ាង ហើយបានដឹងពីអ្វីៗគ្រប់យ៉ាងរួចទៅហើយ គាត់អាចនឹងបង្រៀនអ្នកនូវរឿងខ្លះៗវិញក៏ថាបាន។ អ្វីដែលអ្នកនិយាយគឺ អ្នកនឹងមានកិត្តិយស នៅពេលដែលអ្នកមានគាត់នៅក្នុងក្រុមរបស់អ្នក៕

លោក Jose Mourinho 
លោក Jose Mourinho 

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T