អាជ្ញាធរទេសចរណ៍ថៃ (TAT) ការិយាល័យហូជីមិញ (រៀបចំឡើងនូវការផ្សព្វផ្សាយពីទេសចរណ៍ថៃនៅកម្ពុជា ឡាវ និងវៀតណាម) បាននាំមកនូវព្រឹត្តិការណ៍ “ប្រទេសថៃ មើលថែអ្នកឲ្យ មានសុខភាពល្អ” ដើម្បីរឹតបន្តឹងវិស័យសុខុមាលភាពទេសចរណ៍នៅក្នុងទីផ្សារកម្ពុជា

//s9.kh1.co/ab/ab8e84095b158abd2a80f9b2af2b44d05486440a.jpg
សង្គម

 ២៥-មករា-២០២៤ ៤ល្ងាច · មួយឆ្នាំមុន

“ប្រទេសថៃ មើលថែអ្នកឲ្យ មានសុខភាពល្អ” ដើម្បីរឹតបន្តឹងវិស័យសុខុមាលភាពទេសចរណ៍នៅក្នុងទីផ្សារកម្ពុជា។

ភ្នំពេញ៖ សព្វថ្ងៃនេះផងដែរ វិស័យសុខុមាលភាពទេសចរណ៍ថៃកំពុងទទួលបានការយកចិត្តទុកដាក់ និងការទទួលស្គាល់កាន់តែខ្លាំងឡើងៗ ដោយសារតែកត្តាជាច្រើនដូចជា គុណភាពនៃការព្យាបាល និងបច្ចេកវិជ្ជាពេទ្យ មានជំនាញវិជ្ជាជីវៈ ប្រភេទនៃផលិតផល និងសេវាកម្មផ្សេងៗ រួមជាមួយតម្លៃសមរម្យ និងសេវាកម្មស្តង់ដារជាដើម។ ប្រទេសថៃគឺជាទីតាំងដ៏ល្អ និងងាយស្រួលសម្រាប់សេវាសុខភាព និងសម្រស់លំដាប់ពិភពលោក។ យោងតាមរបាយការណ៍អាជីវកម្មសុខភាពសកល៖ សេចក្តីថ្លែងការប្រទេសថៃ របស់វិទ្យាស្ថានសុខភាពពិភពលោក ដែលបានបោះពុម្ពផ្សាយក្នុងខែកញ្ញា ឆ្នាំ 2022 (www.globalwellnessinstitute.org) អាជីវកម្មសុខភាពដ៏មានឥទ្ធិពល និងសម្បូរបែបរបស់ប្រទេសថៃត្រូវបានរៀបចំឡើងយ៉ាងល្អនៅក្នុងខ្លឹមសារនេះផងដែរ។ ទីផ្សារ​ទេសចរណ៍​សុខភាព​របស់​ប្រទេស​ថៃ​ស្ថិតក្នុងតារាងចំណាត់ថ្នាក់លេខ​៤ ធំជាងគេនៅអាស៊ី (បន្ទាប់ពីចិន ជប៉ុន និងឥណ្ឌា) ក៏ដូចជាទីផ្សារនៃសេវាកម្មស្ប៉ារបស់ខ្លួន (បន្ទាប់ពីចិន ជប៉ុន និងកូរ៉េខាងត្បូង)។ វា​ជា​សញ្ញា​ដ៏​អស្ចារ្យ​មួយ​ដែល​ថា​ប្រទេស​ថៃ​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ក្លាយ​ជា​ចំណុច​សំខាន់​ផ្នែក​សុខភាព និង​សម្រស់​នៅ​អាស៊ី និង​ជុំវិញ​ពិភពលោក។ ជាងនេះទៅទៀត ចំនួនប្រជាជនខ្មែរដែលធ្វើដំណើរទៅប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើងដោយសារហេតុផលផ្សេងៗគ្នា រួមមានការទិញទំនិញតាមផ្សារទំនើប ទំនាក់ទំនងអាជីវកម្ម ព្រមទាំងការពិនិត្យនិងថែទាំសុខភាព។ បំណងប្រាថ្នាចង់បានសុខភាពល្អ និងសុខុមាលភាពក្នុងចំណោមភ្ញៀវទេសចរកម្ពុជាកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ មន្ទីរពេទ្យថៃជាច្រើនបានពង្រីកអាជីវកម្ម និងទីផ្សាររបស់ខ្លួនមកកាន់ទឹកដីកម្ពុជា ដោយផ្តល់សេវាកម្មពេញលេញតាមរយៈការណែនាំ និងផ្តល់នូវទំនុកចិត្តខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

“ប្រទេសថៃ មើលថែអ្នកឲ្យ មានសុខភាពល្អ” គឺជាយុទ្ធនាការដំបូងរបស់អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ សហការជាមួយមន្ទីរពេទ្យ និងកន្លែងថែទាំសុខភាព ដើម្បីបង្ហាញជូននូវកាដូពិសេសនៃការថែទាំសុខភាព និងសម្រស់ប្រចាំខែកុម្ភៈដែលជាខែនៃការបង្ហាញសេចក្តីស្រលាញ់ ចាប់ពីថ្ងៃទី 1 ខែកុម្ភៈ ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2024។ កិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយរួមគ្នាពាក់ព័ន្ធនឹងសាជីវកម្មដែលសហការជាមួយមន្ទីរពេទ្យ និងអាជីវកម្មសុខភាពកំពូលទាំង 12 របស់ប្រទេសថៃ ដើម្បីផ្តល់នូវការបញ្ចុះតម្លៃពិសេសទាំង 12 កញ្ចប់នៃអត្ថប្រយោជន៍សុខភាព និងសម្រស់។ កញ្ចប់សេវាកម្មនេះផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរកម្ពុជាដែលខ្វល់ខ្វាយអំពីបញ្ហាសុខភាព និងសម្រស់ ហើយចង់ចែករំលែកការថែទាំជាមួយមនុស្សជាទីស្រលាញ់ផងដែរ។ កម្មវិធីពិនិត្យសុខភាពតាមកញ្ចប់ផ្សេងៗគ្នា ការព្យាបាលវេជ្ជសាស្ត្រជាក់លាក់ជាមួយឧបករណ៍ទំនើបៗ សេវាកម្មសុខភាពសម្រស់ និងស្ប៉ា ជាដើម។ សម្រាប់កញ្ចប់សេវាកម្មពិសេសទាំង ១២ ប្រភេទពីសំណាក់មន្ទីរពេទ្យល្បីៗទាំង ១២កន្លែងមកពីប្រទេសថៃផ្ទាល់រួមមាន៖

- កញ្ចប់ព្យាបាលសរសៃឈាមបេះដូងរបស់មន្ទីរពេទ្យ Hua Chiew

- សេវាកម្មអ៊ុតបន្តឹងស្បែក HIFU (High Indensity Focus Ultrasound នៃមន្ទីរពេទ្យ Patrangsit)

- ការព្យាបាលឯកទេសទៅលើជង្គង់ជំនួសដោយសិប្បនិម្មិត (robotic arm-assisted total knee replacement) របស់មន្ទីរពេទ្យ KDMS

_កញ្ចប់សេវាកម្ម GI របស់មន្ទីរពេទ្យ Prince

- កញ្ចប់ពិនិត្យសុខភាព - មន្ទីរពេទ្យ Phyathai 3, មន្ទីរពេទ្យ Phyathai Sriracha, មន្ទីរពេទ្យ Vibhavadi, មន្ទីរពេទ្យ BPK 9, មន្ទីរពេទ្យ Ruamjairak, មជ្ឈមណ្ឌលប្រឆាំងភាពចាស់ បាងកក.

- កញ្ចប់សុខភាពសម្រស់ - មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Apex, ពេទ្យឱសថបុរាណថៃ ChobCheiyw

ជាលទ្ធផល នេះជាឱកាសដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ប្លែកពីគេជាមួយបដិសណ្ឋារកិច្ចផ្តោតលើសុខភាព និងសម្រស់ជាទីគាប់ចិត្តជាមួយនឹងការផ្តល់ជូនពិសេស។ ពេលអ្នកធ្វើដំណើរទៅលេងប្រទេសថៃ កុំភ្លេចថែរក្សាខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកផង។ ព័ត៌មានបន្ថែម រួមទាំងរបៀបដាក់ពាក្យ និងអត្ថប្រយោជន៍នៃកញ្ចប់សេវាកម្មនីមួយៗ។

សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/Amazingthailandincambodia

សូមធ្វើការស្កេន QR កូដ

QR កូដ
QR កូដ

ឬធ្វើការទំនាក់ទំនងទៅកាន់៖ អ្នកតំណាងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរទេសចរណ៍ថៃ - ការិយាល័យហូជីមិញ។ (ទទួលបន្ទុកផ្សព្វផ្សាយទេសចរណ៍ថៃ កម្ពុជា-ឡាវ-វៀតណាម) កញ្ញា ស៊ុំ ធារី លោកស្រី ចន្ទីម៉ា ស៊ីរ៉ាវុធ។

ក្រុមហ៊ុន Prakit Advertising (Cambodia) Co., Ltd. អាស័យដ្ឋាន៖ ផ្ទះលេខ 215 ផ្លូវ 146 សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ លេខទូរស័ព្ទ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T