ខែក្តៅបែបនេះឈឺច្រើនខ្លាំងណាស់! ប៉ុន្តែបើមានអ្នកជំនាញមួយនេះនៅជាមួយ ពិតជាអស់ក្តីកង្វល់ហើយ!

//s9.kh1.co/71/71137238b681e8e7adc26dcf3b2426aae718e98b.jpg
យល់ដឹង

 ២១-មីនា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

បច្ចុប្បន្ននេះម៉ាក់ៗឆ្លាតវៃទាំងឡាយ ប្រាកដជាមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការបំពេញកិច្ចការងារនៅក្នុងផ្ទះ ក៏ដូចជាការមើលថែទាំកូនៗជាទីស្រលាញ់របស់ខ្លួនជារៀងរាល់ថ្ងៃផងដែរ។

ភ្នំពេញ៖ បច្ចុប្បន្ននេះម៉ាក់ៗឆ្លាតវៃទាំងឡាយ ប្រាកដជាមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការបំពេញកិច្ចការងារនៅក្នុងផ្ទះ ក៏ដូចជាការមើលថែទាំកូនៗជាទីស្រលាញ់របស់ខ្លួនជារៀងរាល់ថ្ងៃផងដែរ។ ជាពិសេសប្រសិនបើកូនៗមានសត្វល្អិតទិចខាំ ឬមានអាការឈឺក្បាល វិលមុខ ចុកឆ្អល់ពោះ ឬក្អួតចង្អោរវិញនោះ គឺពិតជារឿងមួយដែលគួរឱ្យព្រួយបារម្ភខ្លាំងណាស់សម្រាប់អ្នកម្តាយ ព្រោះមិនដឹងថាត្រូវជ្រើសរើសប្រើផលិតផលអ្វីដើម្បីព្យាបាល និងបំបាត់អាការទាំងអស់នោះបានភ្លាមៗនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/6d/6d42b966c329aae5372a2253855538aa20c0fa75.jpg

ពេលនេះអស់បារម្ភទៀតហើយ ជាមួយនឹងប្រេងខ្យល់ ក្វានលុង (KWAN LOONG) ដែលជាអ្នកជំនាញមកពីប្រទេសសិង្ហបុរី មានសមត្ថភាពខ្ពស់ក្នុងការបំបាត់អាការដែលតែងតែកើតមានជាប្រចាំដូចជា ឈឺក្បាល វិលមុខ​ ចុកឆ្អល់ពោះ ធីងធោង ពុលឡាន ឬជាពិសេសនោះពេលកូនតូចៗរបស់អ្នកមានអាការគ្រិចថ្លោះដៃជើង ជាំ តឹងច្រមុះពេលផ្តាសាយ និងសត្វល្អិតទិចឬខាំ។ ប្រេងខ្យល់ ក្វានលុង (KWAN LOONG) ពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់នូវរាល់អាការទាំងនោះបានយ៉ាងមានប្រសិទ្ធភាព​ និងឆាប់រហ័ស។

https://s9.kh1.co/__image/w=650,h=434,q=100/f3/f332366b59877184050e99c753712d8e1ee9083d.jpg
https://s9.kh1.co/__image/w=650,h=434,q=100/90/906d91b98e244399c9bc672ae7332b5d381ce10a.jpg

តើអ្នកដឹងទេថា ប្រេងខ្យល់ម៉ាក ក្វានលុង​ (KWAN LOONG) ត្រូវបានទទួលស្គាល់ និងមានការពេញនិយមក្នុងការប្រើប្រាស់តាំងពីពេលណា?

ជាការពិតណាស់ ប្រេងខ្យល់ម៉ាក ក្វានលុង (KWAN LOONG) ត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសនិងជុំវិញពិភពលោក ព្រោះប្រេងខ្យល់ ក្វានលុង ត្រូវបានផលិតឡើងតាមរូបមន្តរបស់ប្រទេសសិង្ហបុរីអស់រយៈពេលជាង ៧០ ឆ្នាំមកហើយ។

https://s9.kh1.co/__image/w=650,h=650,q=100/02/02bb69478cc6e9e9ea146ac9981c539ee36e0b58.jpg
https://s9.kh1.co/__image/w=650,h=650,q=100/22/22883331e9b1d8be23595e193c0078696e4f30b1.png

បច្ចុប្បន្នប្រេងខ្យល់ ក្វានលុង ត្រូវបាននាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុន DKSH (Cambodia) Ltd.។ ប្រេងខ្យល់ ក្វានលុង ត្រូវបានផលិតឡើងពីធាតុផ្សំសំខាន់ៗជាច្រើនប្រភេទរួមបញ្ចូលគ្នាដូចជា៖ Camphor 1.0 g, Menthol 0.3 g, Mentha oil 0.6 g, Eucalyptus oil 0.5 g និង Capsicum Extract 0.2g ផងដែរ។

https://s9.kh1.co/__image/w=650,h=936,q=100/35/3584e70044f0a340de5fda801e1029864b9499d1.png

លោកអ្នកក៏អាចរកជាវប្រេងខ្យល់ ក្វានលុង (KWAN LOONG) បានទាំងដុំ និងរាយ នៅតាមបណ្តាឱសថស្ថាននានា ផ្សារទំនើប ម៉ាត ហាងលក់គ្រឿងទេសដែលនៅជិតលោកអ្នក និងតាមរយៈអនឡាញ (Online) ផងដែរ។

ចំណែកឯវិធីប្រើប្រាស់វិញ គឺកាន់តែងាយស្រួល ដោយគ្រាន់តែចាក់ប្រេងខ្យល់ ក្វានលុង ២ ឬ ៣តំណក់ ដាក់នៅលើចុងម្រាមដៃ បន្ទាប់មកញី ហើយយកទៅលុញថ្នមៗនៅកន្លែងដែលមានអាការឈឺចាប់ ដូចជានៅលើសៀតផ្កាជាដើម និងសូមលាបនៅត្រង់បរិវេណកន្ទួលរមាស់ដែលបានកើតឡើងដោយសារសត្វល្អិតទិចខាំ ស្នាមជាំ ឬលាបនៅលើចុងច្រមុះតិចៗ ប្រសិនបើមានអាការ តឹងច្រមុះពេលផ្តាសាយ។

កំណត់សម្គាល់៖ ប្រេងខ្យល់ ក្វានលុង (KWAN LOONG)   មានតែមួយប្រភេទប៉ុណ្ណោះ និងមាន៣ទំហំងាយស្រួលក្នុងការជ្រើសរើស​ដូចជា៖​ - ចំណុះ​ ៣ មីលីលីត្រ - ចំណុះ ២៨ មីលីលីត្រ - និងចំណុះ ៥៧ មីលីលីត្រ។

https://s9.kh1.co/__image/w=650,h=650,q=100/e7/e7763d702667a960c2724dcd3644905f0f75016d.jpg

ផលិតផលប្រេងខ្យល់ ក្វានលុង ពិត គឺមានអក្សរជាភាសាអង់គ្លេសថា KWAN LOONG នៅលើសំបកដបជាសម្គាល់។

https://s9.kh1.co/__image/w=650,h=650,q=100/26/264ab27a7776adc42a812b13b71a92388505ae52.png

ឃើញទេពិតជាចំណេញណាស់! មានប្រេងខ្យល់ ក្វានលុង តែមួយមុខនៅក្នុងផ្ទះប្រៀបដូចមានគ្រូពេទ្យដ៏ជំនាញម្នាក់នៅក្បែរខ្លួនអញ្ចឹង ព្រោះប្រេងខ្យល់ ក្វានលុង (KWAN LOONG) អាចជួយបំបាត់អាការៈបានជាច្រើនយ៉ាង​ និងមានប្រសិទ្ធភាពគួរជាទីទុកចិត្ត។

https://s9.kh1.co/__image/w=650,h=650,q=100/3c/3c26185351240570e45226512c6b5fdcc3099b2a.jpg

អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៨៧ ៨៨៤ ៩៤០ ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផេក KWAN LOONG Cambodia

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/ab/ab8e84095b158abd2a80f9b2af2b44d05486440a.jpg

អាជ្ញាធរទេសចរណ៍ថៃ (TAT) ការិយាល័យហូជីមិញ (រៀបចំឡើងនូវការផ្សព្វផ្សាយពីទេសចរណ៍ថៃនៅកម្ពុជា ឡាវ និងវៀតណាម) បាននាំមកនូវព្រឹត្តិការណ៍ “ប្រទេសថៃ មើលថែអ្នកឲ្យ មានសុខភាពល្អ” ដើម្បីរឹតបន្តឹងវិស័យសុខុមាលភាពទេសចរណ៍នៅក្នុងទីផ្សារកម្ពុជា

 ២៥-មករា-២០២៤ 
 ៤ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T