មជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស ផ្តល់អំណោយដល់សិស្សានុសិស្សនៃបឋមសិក្សា ជួស ក្នុងស្រុកទ្រាំង ខេត្តតាកែវ

//s9.kh1.co/de/de731cac4ddd40bf88e0a8aac41754b5720758f3.jpg
សង្គម

 ២៩-ធ្នូ-២០២៣ ៩ព្រឹក · ៤ ខែមុន

មជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស ផ្តល់អំណោយដល់សិស្សានុសិស្សនៃបឋមសិក្សា ជួស ក្នុងស្រុកទ្រាំង ខេត្តតាកែវ។

តាកែវ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានផ្តល់អំណោយដល់សិស្សានុសិស្សនៃបឋមសិក្សា ជួស នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ដោយមានសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ ប្រមាណជិត៤០០នាក់បានមកទទួយអំណោយដោយទឹកមុខរីករាយ។ អំណោយដែលមជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានបរិច្ចាគ មានជាសម្ភារសិក្សាដូចជាកាតាប សៀវភៅ ប៊ិក និងរបស់ក្មេងលេងមួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្តល់អំណោយដល់សិស្សានុសិស្សនេះ គឺជាការចូលរួមចំណែកមួយចំពោះសហគមន៍ ដែលមជ្ឈមណ្ឌល កែសម្ផស្ស ឡឺរ៉ូស បានអនុវត្តដើម្បីចូលរួមកាត់បន្ថយការលំបាករបស់អាណាព្យាបាលសិស្ស ផ្តល់ក្តីស្រឡាញ់ និងលើកទឹកចិត្តដល់កុមារឱ្យខិតខំរៀនសូត្រ ស្រូបយកចំណេះវិជ្ជាដាក់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អនាពេលអនាគត។

លោក Yang Da Ping នាយកមជ្ឈមណ្ឌល​ ឡឺរ៉ូស បានមានប្រសាសន៍ថា៖« ថ្ងៃនេះយើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានផ្តល់អំណោយដល់សិស្សានុសិស្សនៅបឋមសិក្សា ជួស នេះ។ នេះគឺជាលើកទី១ដែលយើងបានបរិច្ចាគដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា ព្រោះកន្លងមកយើងបានចូលរួមសកម្មភាពសប្បុរសធម៌តែទៅលើផ្នែកសុខភាព និងសម្ជស្ស នៅក្នុងប្រទេសចិន តែពេលនេះយើងបានចាប់ផ្តើមជួយសហគមន៍មួយផ្នែកថ្មីទៀតគឺការអប់រំ។ យើងសង្ឃឹមថាកុមារដែលទទួលបានអំណោយរបស់យើង នឹងអាចកាត់បន្ថយការលំបាកមួយចំនួនដែលពួកគេបានជួបប្រទះ ហើយរីករាយនឹងអ្វីដែលយើងផ្តល់ឱ្យ។ យើងនឹងបន្តផ្តល់អំណោយនេះជាបន្ត ដើម្បីជាចំណែកមួយជួយដល់សហគមន៍ ជាពិសេសហគមន៍ក្នុងប្រទេសកម្ពុជា។»

សូមបញ្ជាក់ផងដែរថា​: មជ្ឈមណ្ឌលកែសម្ផស្ស ឡឺរ៉ូស លំដាប់ដែលទទួលស្គាល់ដោយISO កែតម្រូវ នឹងជួសជុលឡើងវិញ​ ពឹងផ្អែកលើបច្ចេកវិទ្យា​ Microsurgery ផ្តោតសំខាន់លើការ​ជួសជុល​ Case បរាជ័យដូចជា: ច្រមុ:​ ភ្នែក ​ ដើមទ្រូង ​​​ បូមខ្លាញ់សម្រករាង។

អំពីមជ្ឈមណ្ឌលកែសម្ផស្ស ឡឺរ៉ូស

មជ្ឈមណ្ឌលឡឺរ៉ូស គឺជាមជ្ឈមណ្ឌលវះកាត់កែសម្ផស្សធំជាងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៨ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន មីលីងគ្រុប ប្រទេសចិន ដោយមានវេជ្ជបណ្ឌិតមានជំនាញប្រកបដោយវិជ្ជាជីវៈ ប្រើប្រាស់បរិក្ខារទំនើបៗគុណភាពស្តង់ដាអន្តរជាតិដែលធានាបាននូវសុវត្ថិភាពខ្ពស់ និងទទួលកែសម្ផស្សគ្រប់ប្រភេទ ចាប់ពីការថែរក្សាសម្ផស្សមូលដ្ឋានរហូតដល់ការវះកាត់កែសម្ផស្សខ្នាតធំ។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T