អម្រឹតចូលរួមលើកទឹកចិត្តដល់សិស្សឆ្នើមនិទេ្ទស A & B ដែលជាអតិជនក្នុងគណនីសន្សំក្មេងឆ្លាត!

//s9.kh1.co/fa/fa2b271a5edf42f8c62541c3e05efaff7d0ae092.jpg
សង្គម

 ១៦-កុម្ភៈ-២០២៤ ១១ព្រឹក · ២ ខែមុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវកម្មវិធីកម្មវិធីសំណេះសំណាល និងប្រគល់ប្រាក់លើកទឹកចិត្តដល់អតិថិជនគណនីក្មេងឆ្លាត ជូនដល់អតិថិជនរបស់ខ្លួនកន្លងទៅនៅ ស្នាក់ការកណ្តាលផ្ទាល់ កាលពីថ្ងៃ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤

រាជធានីភ្នំពេញ - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវកម្មវិធីកម្មវិធីសំណេះសំណាល និងប្រគល់ប្រាក់លើកទឹកចិត្តដល់អតិថិជនគណនីក្មេងឆ្លាត ជូនដល់អតិថិជនរបស់ខ្លួនកន្លងទៅនៅ ស្នាក់ការកណ្តាលផ្ទាល់ កាលពីថ្ងៃ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលកម្មវិធីពិសេសនេះជាឆ្នាំដំបូង ដែលអម្រឹតបានផ្ដល់ជូនរង្វាន់លើកទឹកចិត្តដល់កូនៗរបស់អតិថិជនគណនីសន្សំក្មេងឆ្លាតដែលបានទទួលនិទ្ទេសល្អ ចំនួន២១នាក់ ក្នុងឆ្នាំសិក្សា ២០២៣កន្លងទៅ។ ក្នុងកម្មវិធីនេះផងដែរអម្រឹតផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមដែរជាកូនៗរបស់អតិជន សរុបជាទឹកប្រាក់ ១៦៨០០ដុល្លារដល់អតិថិជនផងដែរ។​​              

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីរង្វាន់ប្រាក់លើកទឹកចិត្ត អតិថិជនក្មេងឆ្លាត ទទួលបានការធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ ដែលអម្រឹតបានចំណាយទឹកប្រាក់ធានារ៉ាប់រងអាយុជីវិតសរុបជាង ៨២មឺុនដុល្លារ ទៅអតិថិជនជាង៥ម៉ឺនគណនី និងអតិថិជន ៨៦នាក់ដែលបានទូទាត់ទទួលបានសំណងដល់ជាមួយទឹកប្រាក់សរុបជាង ៣០ម៉ឺនដុល្លារ។

រូបភាព
រូបភាព

កម្មវិធីពិសេសនេះគឺ កម្មវិធីជំនួបសំណេះសំណាលដំបូងបំផុតបន្ទាប់ពីការបង្កើតនូវ គណនីសន្សំក្មេងឆ្លាតរយ:ពេល២ឆ្នាំមកនេះ។ កម្មវិធីនេះក៏មានការចូលរួមពីវត្តមានគណៈគ្រប់គ្រងជាន់ខ្ពស់របស់អម្រឹត អ្នកតំណាងពីក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ​ ទូតសុឆន្ទៈ Dj Nana និងភ្ងៀវកត្តិយសដទៃ។       

រូបភាព
រូបភាព

ក្នុងថ្ងៃនោះផងដែរ​ មានការចូលរួមពី​សំណាក់អតិថិជនជាអាណាព្យាបាលពីខេត្តកណ្តាល កំពង់ឆ្នាំង ព្រៃវែង កំពត បាត់ដំបង និងសៀមរាប។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ក៏បានដឹកនាំអតិថិជន និងកូនៗរបស់គាត់ឲ្យបានធ្វើការស្វែងយល់ពីប្រតិបត្តិការការងាររបស់យើង ក៏ដូចជាស្តាប់ពីការចែករំលែកបទពិសោធន៍ផ្ទាល់ពី គណៈគ្រប់គ្រងរបស់អម្រឹត អ្នកតំណាងមកពីក្រុមហ៊ុនធានារ៉ាប់រង និង ទូតសុឆន្ទៈ Dj Nana សម្រាប់ការចូលរួមកម្មវិធីនៅថ្ងៃនេះ។​

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

គូសបញ្ជាក់ផងដែរថា គណនីក្មេងឆ្លាតជាគណនីសន្សំរួមគ្នារវាងឪពុកម្តាយនិងបុត្រធីតា ដោយផ្តល់ជូនភាពបត់បែនខ្ពស់សម្រាប់មាតាបិតាក្នុងការកំណត់គោលដៅសន្សំ និងចំនួនទឹកប្រាក់ត្រូវបង់ប្រចាំខែ ស្របតាមតម្រូវការផ្ទាល់ខ្លួននិងលទ្ធភាពជាក់ស្ដែងផ្នែកហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត ម្ចាស់គណនីនឹងត្រូវបានការពារដោយកញ្ចប់ធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃ ក្នុងទឹកប្រាក់ ៤.០០០ ដុល្លារក្នុងអំឡុងពេលសន្សំប្រាក់នេះ ព្រមទាំងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ហូតដល់ ១.០០០ ដុល្លារសម្រាប់បុត្រធីតានៅពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។  

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

អំពីអម្រឹត

ដោយមានភាគទុនិកជាង៩០ភាគរយ ជាស្ថាប័នអន្ដរជាតិធំៗ អម្រឹត ស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារធំៗទាំង១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការគាំទ្រពីជាតិអតិថិជនជាច្រើនឆ្នាំមកហើយ។ មកដល់ពេលនេះ អម្រឹត កំពុងបម្រើអតិថិជនជាង៦០មុឺននាក់ តាមរយៈសាខាចំនួនជាង ១៥០ សាខាបុគ្គលិកជាង ៤០០០នាក់ និង មានទ្រព្យសកម្មជាង ២ពាន់លានដុល្លារអាមេរិក។

សម្រាប់ព័ត៌មានអំពីផលិត និងសេវាកម្មរបស់អម្រឹត សូមចូលទៅកាន់គេហទំព័រ amret.com.kh

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T