ទម្លាប់អាក្រក់ដែលធ្វើឲ្យ អ្នកមុខចា-»ស់ជា-»ងអាយុទាំងមិនដឹងខ្លួន

//s9.kh1.co/29/29ec3bdfe121c91a03ff419d808475502898c85e.jpg
យល់ដឹង

 ២៨-ធ្នូ-២០២៣ ៩ព្រឹក · ២ ខែមុន

អ្នកខ្លះអាយុតិចទេ ប៉ុន្តែបែរជាឃើញថាខ្លួនឯងមុខរាងចាស់ជាងអាយុហើយស្បែកឆាប់ចេញសញ្ញាណវិវត្តន៍ទៅរកភាពចាស់ជាដើម។ ទម្លាប់ទាំងអស់នេះធ្វើឲ្យស្បែកអ្នកឆាប់វិវត្តន៍ទៅរកភាពចាស់យ៉ាងលឿន

យល់ដឹង៖ មនុស្សម្នាក់ៗតែងតែមានទម្លាប់ផ្សេងៗពីគ្នារៀងៗខ្លួន ដែលអ្នកខ្លះក៏មានទម្លាប់ល្អច្រើនជាងទម្លាប់អាក្រក់ ឯអ្នកខ្លះក៏មានទម្លាប់អាក្រក់ច្រើនជាងគេ ដូច្នេះអ្នកគួរតែផ្លាស់ប្ដូរវិធីនៃការប្រើប្រាស់ជីវិតរបស់អ្នកឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

មិនត្រឹមតែសុខភាពរាងកាយទេដែលប៉ះពាល់ នៅពេលអ្នកមានទម្លាប់អាក្រក់ច្រើន តែសុខភាពស្បែកក៏ប៉ះពាល់ដែរ។ អ្នកខ្លះអាយុតិចទេ ប៉ុន្តែបែរជាឃើញថាខ្លួនឯងមុខរាងចាស់ជាងអាយុហើយស្បែកឆាប់ចេញសញ្ញាណវិវត្តន៍ទៅរកភាពចាស់ជាដើម។ ទម្លាប់ទាំងអស់នេះធ្វើឲ្យស្បែកអ្នកឆាប់វិវត្តន៍ទៅរកភាពចាស់យ៉ាងលឿន៖

១. ទទួលទានអាហារគ្មានជីជាតិ

អ្វីដែលទទួលទានចូលទៅក្នុងរាងកាយគឺពិតជាសំខាន់ ព្រោះបើអ្នកជ្រើសរើសអាហារត្រូវ គឺអាហារសម្បូរជីជាតិ គឺអ្នកកាន់តែមានសុខភាពល្អ និងស្រស់ស្អាតមើលទៅក្មេងជាងវ័យ។ ដោយឡែកបើសិនជាអ្នកទទួលទានតែអាហារមានជាតិខ្លាញ់ច្រើន ដាក់ស្ករច្រើន ឬអាហារដែលគ្មានសារធាតុចិញ្ចឹម គឺវាអាចធ្វើឲ្យស្បែករបស់អ្នកយារធ្លាក់ ឆាប់វិវត្តន៍ទៅរកភាពចាស់។ ជម្រើសដែលល្អគឺ ទទួលទានអាហារប្រភេទបន្លែ ផ្លែឈើ និងមិនសូវសម្បូរខ្លាញ់ និងកាត់បន្ថយអាហារនិងភេសជ្ជៈមានជាតិផ្អែម។

រូបភាពតំណាង
រូបភាពតំណាង

២. មិនសូវផ្លាស់ទី និងគិតតែដេក

តើអ្នកដឹងទេថា សកម្មភាពតូចតាចរាល់ថ្ងៃរបស់អ្នកក៏ធ្វើឲ្យស្បែករបស់អ្នកវិវត្តន៍ទៅរកភាពចាស់មុនអាយុផងដែរ គឺការដែលអ្នកមិនសូវផ្លាស់ទី មិនសូវដើរ មិនសូវធ្វើចលនា គិតតែដេក ដេក និង ដេក គិតតែទម្រេតខ្លួន លើសពី៦ម៉ោងទៅក្នុងមួយថ្ងៃ។ មានការស្រាវជ្រាវមួយបញ្ជាក់ថា នារីដែលចំណាយពេលដេកនិងទម្រេតខ្លួន ដោយមិនផ្លាស់ទីលើសពី៦ម៉ោងក្នុងមួយថ្ងៃ នឹងមើលទៅចាស់ជាងអាយុចំនួន៨ឆ្នាំឯណោះ។

រូបភាពតំណាង
រូបភាពតំណាង

៣. គេងមិនស្កប់ស្កល់

ដំណេកក៏ជារឿងសំខាន់មួយដែរ ដើម្បីរក្សាសុខភាពឲ្យបានល្អ និងធ្វើឲ្យសុខភាពកាន់តែរឹងមាំ ដូច្នេះបើសិនជាអ្នកដេកមិនបានគ្រប់គ្រាន់ ឬចូលដេកមិនទៀងទាត់ គឺអាចធ្វើឲ្យអ្នកចាស់ជាងអាយុ។

៤. គេងបែរមុខទៅចំហៀង

កាយវិការនៃការគេងក៏សំខាន់ណាស់ដែរ បើសិនជាអ្នកចង់បានផ្ទៃមុខក្មេងជាងវ័យ និងមិនងាយវិវត្តន៍ទៅរកភាពចាស់ គឺមិនត្រូវគេងបែរមុខចំហៀងទេ ព្រោះមុខរបស់អ្នកម្ខាងសង្កត់ជាប់នឹងខ្នើយ ធ្វើឲ្យប៉ះពាល់ដល់ស្បែកនិងចាប់ផ្ដើមធ្វើឲ្យមានស្នាមនៅលើផ្ទៃមុខ ដែលយូរៗទៅ វាធ្វើឲ្យក្លាយជាស្នាមជ្រួញ។

៥. ប្រើប្រាស់ឧបករណ៍អេឡិកត្រូនិកច្រើនពេក

ការប្រើប្រាស់ឧបករណ៍អេឡិកត្រូនិក មិនថាកំព្យូទ័រ ឬទូរស័ព្ទ យូរទៅគឺអាចធ្វើឲ្យស្បែករបស់អ្នកមានភាពយារធ្លាក់។ យោងតាមការសិក្សានៅជប៉ុន គឺពន្លឺពណ៌ខៀវ (Blue Light) គឺជះចូលជ្រៅទៅក្នុងស្បែកបានច្រើនជាងពន្លឺព្រះអាទិត្យទៅទៀត។ ម្យ៉ាងទៀត ករបស់ពួកគេក៏ចាប់ផ្ដើមមានស្នាមផ្នត់ និងមានភាពយារធ្លាក់ដែរ ដែលដោយសារអង្គុយមិនត្រង់ខ្លួន ចេះតែឱនឈ្ងោកមើលទូរស័ព្ទ។

រូបភាពតំណាង
រូបភាពតំណាង

៦. មិនផ្ដល់សំណើមដល់ស្បែក

ដូចផ្នែកផ្សេងៗនៃរាងកាយដែរ បើសិនអ្នកមិនបានផ្ដល់សំណើមដល់ស្បែកមុខទេ គឺនឹងបណ្ដាលឲ្យស្បែកអ្នកស្ងួត ដោយសារខ្វះជាតិទឹក ដែលការខ្វះជាតិទឹកក្នុងស្បែកនេះបណ្ដាលមកពីកត្តាជាច្រើនមិនថា របបអាហារ ការគេង និងការរស់នៅជាដើម។

៧. លាងមុខមិនស្អាត

ការលាងមុខមិនស្អាត ក៏ជាកត្តាមួយបណ្ដាលឲ្យស្បែករបស់អ្នកឆាប់យារធ្លាក់ជាងមុនផងដែរ ដោយសារតែកាលណាអ្នកលាងមុខមិនស្អាត ធូលីនិងផលិតផលគ្រឿងសម្អាងលាងសម្អាតមិនជ្រះអស់នោះអាចនៅតោងទាមលើស្បែក ធ្វើឲ្យស្ទះរន្ធញើស។

៨. មិនប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃ

ការមិនប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃ មិនត្រឹមតែធ្វើឲ្យអ្នកមានស្បែកមុខខ្មៅស្រអាប់ទេ តែក៏ធ្វើឲ្យស្នាមជ្រួញងាយនឹងឡើងមកលើផ្ទៃមុខផងដែរ ដូច្នេះអ្នកចាំបាច់ត្រូវប្រើក្រែមការពារកម្ដៅថ្ងៃជាកំហិត មិនថាមេឃភ្លៀង ឬមេឃស្រទុំនោះឡើយ។

រូបភាពតំណាង
រូបភាពតំណាង

៩. មិនថែរក្សាស្បែកជុំវិញភ្នែក

ស្បែកជុំវិញភ្នែកធ្វើឲ្យឆាប់យារធ្លាក់ខ្លាំងជាងធម្មតា និងឆាប់ស្រអាប់ផងដែរ ដូច្នេះត្រូវលាបក្រែមផ្ដល់សំណើមដល់រង្វង់ភ្នែក ឬគ្រីមថែរក្សាស្បែកនារង្វង់ភ្នែក ហើយព្យាយាមកុំយកដៃប៉ះឬអង្អែលរង្វង់ភ្នែករបស់អ្នកច្រើនពេក។

១០. មិនថែរក្សាស្បែកករបស់អ្នក

ស្បែកត្រង់ករបស់អ្នក ក៏ងាយនឹងយារធ្លាក់ និងវិវត្តន៍ទៅរកភាពចាស់ ដូចស្បែកត្រង់រង្វង់ភ្នែកដែរ ហើយជារឿយៗ អ្នកតែងតែមិនបានយកចិត្តទុកដាក់ថែរក្សាស្បែកកខ្លួនឯងទេ ធ្វើឲ្យកចាប់ផ្ដើមមានស្នាមផ្នត់ ស្នាមយារធ្លាក់ ដូច្នេះសូមប្រើប្រាស់ហ្វូងលាង ឬជម្រុះកោសិកាត្រង់នោះឲ្យបានទៀងទាត់ និងកុំភ្លេចប្រើគ្រីមបំប៉ន ផ្ដល់សំណើមដល់ស្បែកកនេះផង៕  

រូបភាពតំណាង
រូបភាពតំណាង

ប្រភពtheaestheticscentre

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T