មិនសរសើរមិនបានទេ ចេញលើកនេះកប់ហ្មង! ទេព ពិសិដ្ឋ Rap បទ«បេះដូងខ្មែរតែមួយ» យ៉ាងឡូយ ហើយ MV ក៏រឹតតែអ៊េមទៀត

//s9.kh1.co/62/62b2b840137580b9cf0c48207bcac1036a81c26d.jpg
តារា & កម្សាន្ដ

 ២០-ធ្នូ-២០២៣ ១ល្ងាច · ៥ ខែមុន

អីយ៉ាស់! ស្ងាត់ៗ តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ ចេញ MV ថ្មីបែប Rap Hip-Hop «បេះដូងខ្មែរតែមួយ» ពីរោះកប់ស៊េរី ធ្វើឲ្យហ្វេនៗស្លុងអារម្មណ៍ មិនស្តាប់មិនបាន

រាជធានីភ្នំពេញ៖ ក្រោយពីបានគ្រងដំណែងជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី2 កាលពីអំឡុងឆ្នាំ 2018 រួចមក បច្ចុប្បន្ន តារាចម្រៀងវ័យក្មេងសំឡេងពីរោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ទេព ពិសិដ្ឋ ដែលមានស្រុកកំណើតនៅខេត្តសៀមរាប កំពុងតែមានកេរ្តិ៍ឈ្មោះល្បី និងអាចអន្ទងចិត្តមហាជនឲ្យស្រឡាញ់ចូលចិត្តតាមរយៈចម្រៀងពីរោះៗជាច្រើនរាប់សិបបទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព

ជាក់ស្តែង សមត្ថភាពនិពន្ធបទភ្លេង និងចម្រៀង «20’OUTNOW» របស់តារាRapវ័យក្មេងរូបនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសយុវវ័យដែលនិយមចម្រៀងចង្វាក់Rap និង Hip Hop ហើយសូម្បីតារាៗល្បីជាច្រើនក៏សរសើរស្នាដៃបទថ្មីនេះផងដែរ។ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះទេ បទនេះត្រូវបានគេយកទៅលេង Facebook និង Tik Tok យ៉ាងព្រោងព្រាតថែមទៀតផង។

ដោយសារសមត្ថភាព ទេពកោសល្យ និងដុងនៃការច្រៀងបទចម្រៀងបែបRapរបស់ ទេពពិសិដ្ឋ នេះហើយ បានធ្វើឱ្យមហាជនសម្លឹងឃើញថា ពិសិដ្ឋ នឹងក្លាយជាគ្រាប់ពេជ្រជំនាន់ថ្មីផ្នែកចម្រៀងRap នៅកម្ពុជាជាក់ជាមិនខាន។

រូបភាព
រូបភាព
រូបភាព
រូបភាព

អ្វីដែលកាន់តែពិសេសអស្ចារ្យ និងគួរឲ្យស្ងើចសរសើរមិនដាច់ពីមាត់មួយកម្រិតទៀតគឺថា ថ្មីៗនេះ កម្លោះសង្ហាតារាចម្រៀងវ័យក្មេង រូបនេះ បានចេញ MV ថ្មីបែប Rap Hip-Hop មួយបទទៀតដែលមានចំណងជើងថា «បេះដូងខ្មែរតែមួយ» យ៉ាងពីរោះកប់ស៊េរី ដែលបានធ្វើឲ្យហ្វែនៗកាន់តែស្លុងចិត្ត ដិតអារម្មណ៍ មិនស្តាប់មិនបាន។

«បេះដូងខ្មែរតែមួយ» ជា Original Song ដែលសហការផលិតរវាងស្រាបៀរ អង្គរ និងផលិតកម្ម រស្មីហង្សមាស ដោយឈរលើមូលដ្ឋានបទចាស់ «បេះដូងខ្មែរ» ដើម្បីអង្រួនបេះដូងយុវជនជំនាន់ក្រោយឲ្យរួបរួមសាមគ្គីសាមគ្គាគ្នាជាធ្លុងមួយ គ្រួសារតែមួយ និងជាជាតិខ្មែរតែមួយចូលរួមថែរក្សាកេរដំណែលរបស់បុព្វបុរសយើង។

ជាចម្រៀងបែប Rap Hip-hop ថែមទាំងបានបញ្ចូលចង្វាក់ភ្លេងខ្មែរផង បទចម្រៀងដ៏ពិសេសមួយនេះ រៀបរាប់ពីកម្លាំងនៃបេះដូងរបស់ខ្មែរគ្រប់រូបដែលលោតឥតដាច់ ឥតឈប់ ប្រៀបបានទៅនឹងកម្លាំងស្មារតីរួមគ្នាដើម្បីការពារ អភិវឌ្ឍ និងអភិរក្សនូវកេរមរតកវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសយើងទាំងក្នុងពេលបច្ចុប្បន្ន និងបន្តទៅអនាគត។ លើសពីនេះ វាបានបង្កប់នូវអត្ថន័យនៃទំនាក់ទំនងបងប្អូនខ្មែរតែមួយដែលតែងតែរួមសុខរួមទុក្ខជាមួយគ្នា ដែលធ្វើឱ្យបទនេះកាន់តែមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងកាន់តែពីរោះរងំរណ្តំដួងចិត្តរាល់ពេលបានស្តាប់ម្តងៗ។

រូបភាព
រូបភាព
រូបភាព
រូបភាព

មិនត្រឹមតែប៉ុណ្ណោះ ឃ្លាមួយចំនួននៃចម្រៀងក៏បានយកលំនាំតាមបទ «បេះដូងខ្មែរ»សំនៀងដើមដោយលោក ព្រាប សុវត្ថិ ដែលធ្វើឱ្យអ្នកស្តាប់ប្រាកដជានឹកឃើញភ្លាមដល់ខ្លឹមសារដ៏សែនមានន័យមិនអាចបំភ្លេចបានក្នុងបទនោះជាមិនខានឡើយ។ មួយវិញទៀត បទ «បេះដូងខ្មែរ»នេះ ក៏ត្រូវបានយកមកច្រៀងឡើងវិញ (Cover) ដោយតារាចម្រៀងល្បីៗផ្សេងទៀត ហើយបង្ហោះក្នុងបណ្ដាញសង្គមនានា ជាពិសេស TikTok ដែលនេះក៏ជាហេតុផលចម្បងមួយទៀតក្នុងការជំរុញឱ្យបង្កើតបានជាបទថ្មីនេះឡើងផងដែរ។

រូបភាព
រូបភាព
រូបភាព
រូបភាព

សិល្បៈតន្ត្រី-ចម្រៀង ជាផ្នែកមួយដ៏មានសារសំខាន់ដែលអាចផ្សារភ្ជាប់ស្រាបៀរ អង្គរ ទៅនឹងអតិថិជនបានយ៉ាងល្អប្រសើរ។ ចម្រៀងនេះ នឹងក្លាយជាអត្តសញ្ញាណថ្មី និងមានតម្លៃលេចធ្លោមួយទៀតរបស់ស្រាបៀរ អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងវប្បធម៌ប្រកបដោយក្តីមោទនៈ និងមានគោលជំហរបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ឥតឈប់ឈរក្នុងការផលិតស្រាបៀរឲ្យបានកាន់តែប្រសើរប្រកបដោយគុណភាពខ្ពស់កម្រិតស្តង់ដាពិភពលោក។

អរគុណរាល់ការគាំទ្ររបស់លោកអ្នក! ចង់ដឹងថាតើ បទនេះពីរោះ និងបង្កប់អត្ថន័យខ្លឹមសារយ៉ាងណាខ្លះ តោះ អ៊ីចឹង សូមអញ្ជើញ ហ្វេនៗ រីករាយទស្សនា ស្តាប់កម្សាន្ត MV

«បេះដូងខ្មែរតែមួយ» ទាំងអស់គ្នា ដូចតទៅ!

កុំភ្លេចចែករំលែកបទចម្រៀង Original នេះ ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សដែលអ្នកស្គាល់ បានស្តាប់ និងទស្សនាផងណា៎!

https://fb.watch/p16jdto4aR/

ពិសាដោយការទទួលខុសត្រូវ!

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T