ធនាគារ ព្រីនស៍ ណែនាំនូវគណនីប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ភ្លាម ជាមួយអត្រាការប្រាក់ល្អបំផុត និងរយៈពេលបញ្ញើខ្លី ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា

//s9.kh1.co/28/28e6118cf884a176bcf394aeb4d8ff2a81ee2a9a.jpg
សង្គម

 ១៦-ធ្នូ-២០២៣ ៩ព្រឹក · ៥ ខែមុន

ធនាគារ ព្រីនស៍ បានចាប់ផ្តើមយុទ្ធនាសម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់ថ្មី ដែលផ្តល់ជូនអតិថិជននូវការប្រាក់បញ្ញើភ្លាមៗ។

[ភ្នំពេញ ថ្ងៃទី15 ខែធ្នូ ឆ្នាំ 2023] ធនាគារ ព្រីនស៍ បានចាប់ផ្តើមយុទ្ធនាសម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់ថ្មី ដែលផ្តល់ជូនអតិថិជននូវការប្រាក់បញ្ញើភ្លាមៗ។ ជាធម្មតា អតិថិជនទទួលបានការប្រាក់បញ្ញើនៅចុងគ្រានៃរយៈពេលបញ្ញើរបស់ពួកគេ។ ឥឡូវនេះ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា គណនីប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ភ្លាមៗ ត្រូវបានផ្តល់ជូនដល់អតិថិជនជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែងដ៏ល្អបំផុតសម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេលខ្លី យ៉ាងយូរបំផុតត្រឹម 9 ខែ។ កាន់តែ​ពិសេស​អំពី​ផលិតផល​ប្រាក់​បញ្ញើមាន​កាលកំណត់បានការប្រាក់ភ្លាមៗនេះ​គឺ​ អតិថិជន​ពុំចាំបាច់​រង់ចាំ​ដល់​ថ្ងៃ​កំណត់ចុងគ្រា ​ដើម្បី​ទទួល​បាន​ការ​ប្រាក់​របស់​ពួកគេនោះឡើយ ដោយអតិថិជនអាចទទួលបានការប្រាក់ភ្លាមៗ បន្ទាប់ពីពួកគេធ្វើការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយ ធនាគារ ព្រីនស៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

អតិថិជនតែងតែមានសាច់ប្រាក់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ក្នុងអាជីវកម្ម ប៉ុន្តែពួកគេមិនចង់ឱ្យទុកប្រាក់មួយកន្លែង ហើយទទួលបានអត្រាការប្រាក់ទាបនោះទេ។ ខណៈពេលដែលប្រាក់បញ្ញើរយៈពេលខ្លី អាចជាជម្រើសដ៏ល្អមួយ ប៉ុន្តែអត្រាការប្រាក់ដែលទទួលបានមិនបានខ្ពស់ដូចការរំពឹងទុកទេ។ ធនាគារ ព្រីនស៍ បានយល់ច្បាស់ពីតម្រូវការនេះ ហើយបានបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់ជូននូវអត្រាការប្រាក់ល្អបំផុតសម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេលខ្លី។ អតិថិជនអាចជ្រើសរើសជម្រើសនៃការដាក់ប្រាក់បញ្ញើចំនួនបី ដូចជា៖ អត្រាការប្រាក់ 6.00% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល 6 ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង 6.50%), អត្រាការប្រាក់ 6.88% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល 8 ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង7.45%) ឬ អត្រាការប្រាក់ 6.99% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល 9 ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង 7.57%) ។ ជម្រើសដ៏សមស្របនេះ អាចធានាថា អតិថិជនទទួលបានសេវាសន្សំ និងការដាក់ប្រាក់បញ្ញើ ដែលសាកសមទៅនឹងតម្រូវការហិរញ្ញវត្ថុ និងលក្ខខណ្ឌផ្សេងៗរបស់ពួកគេ។

ធនាគារ ព្រីនស៍ ប្តេជ្ញាផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធន៍ធនាគារប្រកបដោយសុវត្ថិភាព និងគ្មានការព្រួយបារម្ភ ហើយនេះក៏ជាមូលហេតុចម្បងដែល​ ផលិតផលប្រាក់បញ្ញើមានកាលកំណត់បានការប្រាក់ភ្លាមៗ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនអតិថិជននូវសន្តិភាពផ្លូវចិត្ត ដោយដឹងថាការវិនិយោគរបស់ពួកគេមានសុវត្ថិភាព។

ផលិតផលប្រាក់បញ្ញើមានកាលកំណត់បានការប្រាក់ភ្លាមៗ​ របស់ធនាគារ ព្រីនស៍ គឺជាផលិតផលយ៉ាងសំខាន់សម្រាប់ការផ្លាស់ប្តូរនៅក្នុងវិស័យធនាគារនៃប្រទេសកម្ពុជា។ មិនថាអ្នកជាអតិថិជនថ្មី ឬអតិថិជនមានស្រាប់នោះទេ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីទាញយកអត្ថប្រយោជន៍ ពីយុទ្ធនាការដាក់ប្រាក់បញ្ញើប្រកបដោយភាពច្នៃប្រឌិតរបស់ ធនាគារ ព្រីនស៍ និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក។

សូមអញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតបំផុតនៅថ្ងៃនេះ ដើម្បីបើកគណនីប្រាក់បញ្ញើមានកាលកំណត់របស់អ្នក ឬទំនាក់ទំនងមកលេខ 1800 20 8888 (ឥតគិតថ្លៃ) ដើម្បីប្រឹក្សាជាមួយបុគ្គលិកជំនាញរបស់យើង៕

រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/73/735ee64c875d14dcbec20a4297cc362d8a84f436.jpg

ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សពេញដោយភាពច្នៃប្រឌិតនៅកន្លែងការងារ

 ១៩-មករា-២០២៤ 
 ៣ល្ងាច · ៤ ខែមុន
//s9.kh1.co/01/0117737d057d6aacfa560c82eed44c9f93b9abd6.jpg

បដិវត្តន៍នៃការសន្សំប្រាក់ថ្មីបានមកដល់ហើយ! សូមណែនាំ គណនីសន្សំឆ្លាត ពីធនាគារ ព្រីនស៍ ដែលនឹងធ្វើឱ្យការសន្សំប្រាក់របស់អ្នកកាន់តែឆ្លាត ជាមួយការផ្ដល់ជូនកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ!

 ១៩-ធ្នូ-២០២៣ 
 ៣ល្ងាច · ៥ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T