ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សពេញដោយភាពច្នៃប្រឌិតនៅកន្លែងការងារ

//s9.kh1.co/73/735ee64c875d14dcbec20a4297cc362d8a84f436.jpg
សង្គម

 ១៩-មករា-២០២៤ ៣ល្ងាច · ៣ ខែមុន

ពានរង្វាន់នេះ ជាការទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការបង្កើតកន្លែងការងារមួយដ៏ល្អប្រសើរសម្រាប់និយោជិតរបស់ខ្លួន។

[ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤] ធនាគារ ព្រីនស៍ ជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ២០២៤” ពីពានរង្វាន់និយោជក​ឆ្នើមប្រចាំឆ្នាំ២០២៣-២០២៤ ដែលផ្តល់ជូនដោយវិទ្យាស្ថាន​ម៉ាក​យីហោ​និយោជកប្រទេសឥណ្ឌា​​ (Employment Branding Institute-India) នៅអាធីនីផ្លាហ្សា ទីក្រុងបាងកក ប្រទេសថៃ។ ពានរង្វាន់នេះ ជាការទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការបង្កើតកន្លែងការងារមួយដ៏ល្អប្រសើរសម្រាប់និយោជិតរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុទ្ធសាស្ត្រធនធានមនុស្សនៅធនាគារ ព្រីនស៍ ត្រូវបានអនុវត្តប្រកបដោយភាពច្នៃប្រឌិត ដោយក្នុងនោះរួមមាន ការរៀបចំបទសម្ភាសន៍ការងារឆ្នើម ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងការអនុវត្ត ការសិក្សា និងការអភិវឌ្ឍន៍ ព្រមទាំងអត្ថប្រយោជន៍រប​ស់និយោជិត។ ធនាគារតែងតែរៀបចំការប្រជុំ និងវគ្គបណ្តុះបណ្តាលនានា ដូចជាកិច្ចប្រជុំគណៈគ្រប់គ្រង កិច្ចប្រជុំតាមសាខា កិច្ចប្រជុំតាមក្រុម និងវគ្គបណ្តុះបណ្តាលអំពីផលិតផលថ្មី ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញរបស់និយោជិតរបស់ខ្លួន។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានសម្តែងនូវក្តីសោមនស្សរីករាយ និងមោទកភាពចំពោះសមិទ្ធផលរបស់សា្ថប័ន ហើយសមិទ្ធផលនេះអាចសម្រេចបានក៏ដោយសារបុគ្គលិកគ្រប់រូប ដែលបានដើរតួនាទីយ៉ាងសំខាន់ពីក្រោយភាពជោគជ័យរបស់ធនាគារ។​ បាវចនារបស់ធនាគារគឺ "យើងប្រឹងប្រែងដើម្បីអ្នក" ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារដែលតែងតែចាត់ទុកបុគ្គលិករបស់ខ្លួនជាចំណុចកណ្តាល ក្នុងការបំពេញរាល់កិច្ចការ ដែលអ្វីទាំងនេះ ធ្វើឱ្យធនាគារ ព្រីនស៍ អាចផ្តល់នូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងសេវាធនាគារដែលមានភាពសាមញ្ញ ងាយស្រួល និងរហ័សបំផុតជូនដល់អតិថិជនគ្រប់រូប។

លោកបានបន្ថែមទៀតថា “ក្នុងនាមជាធនាគារខ្មែរ យើងចង់បង្កើតធនាគារមួយដែលមានវប្បធម៌ការងារ និងសេវាកម្មអតិថិជនពិសេសលើសគេ សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាប្រកបដោយ ការគិតគូរ ការយកចិត្តទុកដាក់ និងមានទំនុកចិត្តបំផុត”។

ធនាគារ ព្រីនស៍បានបណ្តាក់ទុនយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលប្រកបដោយដំណោះស្រាយច្នៃប្រឌិត ដូចជាកម្មវិធីទូរស័ព្ទ HRIS និង HR in the Pocket ដើម្បីជំរុញដល់បរិបទរួមបញ្ចូល និងភាពចម្រុះសម្រាប់បុគ្គលិករបស់ខ្លួន ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងភាពរីកចម្រើនក្នុងអាជីពរបស់ពួកគេ។ កម្មវិធីទាំងនេះបានផ្តល់នូវមេរៀនប្រកបដោយភាពជោគជ័យសម្រាប់សិក្សាគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លើសពីនេះ កម្មវិធីHRIS ក៏អាចអនុញ្ញាតឱ្យនិយោជិតចូលពិនិត្យមើលប្រវត្តិរូប និងបញ្ជីបើកប្រាក់បៀវត្សរ៍របស់ពួកគេ ឬដាក់ពាក្យសុំច្បាប់ឈប់សម្រាក និងបំពេញការងារផ្សេងៗទៀតផងដែរ។

ធនាគារ ព្រីនស៍បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសិទិ្ធ និងកម្លាំងពេញលេញដល់និយោជិតនៅកន្លែងការងារ និងស្វាគមន៍បេក្ខជនដែលមានទេពកោសល្យឱ្យចូលរួមជាមួយធនាគារ សម្រាប់ការបន្តផែនការរីកចម្រើនក្នុងអាជីពរបស់ពួកគេ។ ដើម្បីស្វែងយល់បន្ថែមអំពីធនាគារ ព្រីនស៍ ឬសម្រាប់ព័ត៌មានអំពីឱកាសការងារនៅធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh/page-career​ ។

អំពី ធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៦ និងទីតាំងអេធីអឹមចំនួន៨៣ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/01/0117737d057d6aacfa560c82eed44c9f93b9abd6.jpg

បដិវត្តន៍នៃការសន្សំប្រាក់ថ្មីបានមកដល់ហើយ! សូមណែនាំ គណនីសន្សំឆ្លាត ពីធនាគារ ព្រីនស៍ ដែលនឹងធ្វើឱ្យការសន្សំប្រាក់របស់អ្នកកាន់តែឆ្លាត ជាមួយការផ្ដល់ជូនកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ!

 ១៩-ធ្នូ-២០២៣ 
 ៣ល្ងាច · ៤ ខែមុន
//s9.kh1.co/28/28e6118cf884a176bcf394aeb4d8ff2a81ee2a9a.jpg

ធនាគារ ព្រីនស៍ ណែនាំនូវគណនីប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ភ្លាម ជាមួយអត្រាការប្រាក់ល្អបំផុត និងរយៈពេលបញ្ញើខ្លី ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា

 ១៦-ធ្នូ-២០២៣ 
 ៩ព្រឹក · ៥ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T