ឈានដល់វ័យមួយក្លាយជាមនុស្សចាស់ទុំ អ្នកគួរដឹងចំណុចទាំងនេះ

//s9.kh1.co/39/39a7c6a1f1fed49c09391db50c7e505998376181.png
យល់ដឹង

 ១៥-ធ្នូ-២០២៣ ២ល្ងាច · ២ ឆ្នាំមុន

អ្នកត្រូវចងចាំចំណុចខ្លះៗខាងក្រោមនេះ ដើម្បីបញ្ជាក់ថាអ្នកជាមនុស្សចាស់ទុំ មានគំនិតគិតគូរវែងឆ្ងាយ និង ស្គាល់អំពីសង្គមបានច្បាស់។

យល់ដឹង៖ មនុស្សម្នាក់ៗនៅពេលដែលឈានចូលដល់វ័យមួយដែលក្លាយជាមនុស្សចាស់ទុំ មិនកំណត់ថាអាយុប៉ុន្មាននោះទេ ពីព្រោះការចាស់ទុំ ចាស់ចិត្តចាស់គំនិត វាអាស្រ័យទៅលើ បទពិសោធន៍ក្នុងជីវិតរបស់នាង ថាអ្នកធ្លាប់ជួបបានកម្រិតណាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

បើនិយាយជាទូទៅគឺកំឡុងវ័យ២៥ចាត់ទុកបានថា អ្នកជាមនុស្សចាស់ទុំហើយ ព្រោះអាយុនេះ មិនចាត់ទុកថាជាយុវវ័យនៅក្មេងខ្ចីមិនទាន់ស្គាល់សង្គមទៀតនោះទេ។ អ្វីដែលសំខាន់នោះ អ្នកត្រូវចងចាំចំណុចខ្លះៗខាងក្រោមនេះ ដើម្បីបញ្ជាក់ថាអ្នកជាមនុស្សចាស់ទុំ មានគំនិតគិតគូរវែងឆ្ងាយ និង ស្គាល់អំពីសង្គមបានច្បាស់៕

រូបភាព
រូបភាព

១. រឿងខ្លះគួរស្ងាត់ស្ងៀម មិនមែនរឿងទាំងអស់ត្រូវការបកស្រាយនោះទេ

២. ការពារមនុស្សដែលនៅពីក្រោយអ្នក និងគោរពមនុស្សដែលនៅជាមួយអ្នក

៣. កុំបង្ហើយចំណីមួយដុំចុងក្រោយ បើអ្នកមិនមែនជាអ្នកទិញ

រូបភាព
រូបភាព

៤. កុំបង្អាប់មិត្តអ្នកនៅនឹងមុខ ដើម្បីផ្គាប់ចិត្តអ្នកដ៏ទៃ

៥. កុំរិះគន់លើមុខម្ហូប បើសិនអ្នកបរិភោគនៅផ្ទះអ្នកដ៏ទៃ

៦. កុំចុចទូរស័ព្ទ ក្នុងកំឡុងពេលជជែកជាមួយនរណាម្នាក់

រូបភាព
រូបភាព

៧. កុំយកមុខ ចំពោះការងារដែលអ្នកមិនមែនជាអ្នកធ្វើ

៨. ស្ដាប់ ងក់ក្បាល និង ប្រើក្រខ្សែតាមដែលអាចធ្វើបាន

៩. កុំចម្អកឪពុកម្ដាយ នៅនឹងមុខកូនរបស់ពួកគេ

រូបភាព
រូបភាព

១០. កុំឲ្យអារម្មណ៍គ្រប់គ្រងអ្នកបាន

១១. កុំអង្វរនរណាម្នាក់ឲ្យរក្សារទំនាក់ទំនង មិនថា ស្នេហា ឬ​មិត្តភាព

១២. ស្លៀកពាក់ឲ្យសមរម្យមិនថាក្នុងកាលៈទេសៈណាក៏ដោយ

១៣. គ្មានអ្នកណាខ្វល់ថាប៉ះពាល់អារម្មណ៍ឬក៏អត់ទេ ដូច្នេះហើយឈប់ខ្វល់ពីសម្ដីអ្នកដ៏ទៃ

រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T