សុទ្ធតែស៊េរីចាស់! កែវ សុខផេង បានចុចឈ្មោះអតីតមិត្តរួមក្រុមនៅជម្រើសជាតិ ៣ នាក់នេះ ថាជាដៃគូដ៏យល់ចិត្តបំផុតនៅលើទីលាន

//s9.kh1.co/bc/bc20ff2bce7b6f3836675c44e1cd26074168cfb3.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២៣ ៥ល្ងាច · ៨ ខែមុន

កែវ សុផេង បានចុចឈ្មោះអតីតមិត្តរួមក្រុមនៅជម្រើសជាតិ ៣ នាក់នេះ ថាជាដៃគូដ៏យល់ចិត្តបំផុតនៅលើទីលាន

កម្ពុជា​៖ អតីតខ្សែប្រយុទ្ធរបស់ក្លិបវិសាខា និងក្រុមជម្រើសជាតិកម្ពុជា លោក កែវ សុខផេង បានចុចឈ្មោះចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង ឈិន ឈឿន ថាជាដៃគូដ៏យល់ចិត្តបំផុតនៅក្នុងក្រុមជម្រើសជាតិកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/ec/ec351e650c3de4581b2419895a79c8508230fbdf.png

ជាការពិតណាស់ កែវ សុខផេង គឺត្រូវបានគេទទួលស្គាល់ថា ជាកីឡាករដែលមានទេពកោសល្យ និងមានថ្វីជើងល្អម្នាក់ប្រចាំប្រទេសកម្ពុជា ហើយគាត់ក៏ជាកីឡាករម្នាក់ ដែលចាប់ផ្តើមមានភាពល្បីល្បាញខ្លាំងតំណាល ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា, ឈិន ឈឿន និងកីឡាករស៊េរីចាស់មួយចំនួនទៀតកំលុងឆ្នាំ ២០១៥-២០១៦ ផងដែរ។

https://s9.kh1.co/__image/w=650,h=390,q=100/ac/acbe46671ffdd9875773b318f5b55333c31d34a6.png

ថ្មីៗនេះ កែវ សុផេង ត្រូវបានអ្នកគាំទ្រសួរនៅក្នុងកម្មវិធី Q&A របស់គាត់ថា តើខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា តើដៃគូយល់ចិត្តបងមាននរណាខ្លះ? ភ្លាមនោះ សុខផេង បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ 

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដៃគូដ៏យល់ចិត្តរបស់ខ្ញុំមាន ឈិន ឈឿន, ប្រាក់ មុន្នីឧត្តម និង វឌ្ឍនាកា។

គួរបញ្ជាក់ថា កែវ សុខផេង ឥឡូវនេះបានចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយត្រឹមវ័យ ៣១ ឆ្នាំ ប៉ុន្តែកំឡុងពេលនៅជាកីឡាករ គាត់ធ្លាប់លេងនៅក្លិបធំៗជាច្រើនដូចជា បឹងកេត, ភ្នំពេញក្រោន, PKNP របស់ម៉ាឡេស៊ី និង ចុងក្រោយនៅ វិសាខា។

https://s9.kh1.co/__image/w=650,h=434,q=100/b3/b319b4b54abbc174b9e073b5c6268e04d7d5f114.png

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T