កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងកូរ៉េ ច្បាស់ជាដឹងហើយថា កាលពីពេលកន្លងទៅ ខាងផលិតកម្ម BigHit Music បានចេញមុខប្រកាសថា RM Jimin Taehyung និង Jungkook បានចុះឈ្មោះបម្រើកងទ័ពព្រមៗគ្នានិងកំពុងតែដំណើរការចុះឈ្មោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯ សមាជិកក្រុម BTS ចំនួន៣រូបទៀត ដែលមាន Jin J-Hope និង Suga បានកំពុងតែបម្រើកងទ័ពនៅបន្ទាយ ដែលជាកាតាព្វកិច្ចរបស់ប្រជាជនកូរ៉េគ្រប់ៗរូបខានមិនបាន។ នៅក្នុងនោះ អ្នកគាំទ្របានមានការនឹករលឹកដល់សមាជិកទាំង៧នាក់ ចង់ឲ្យពួកគេត្រឡប់មកជុំគ្នាឆាប់ៗ។

បើទោះបីជាយ៉ាងណាក៏ដោយ សមាជិក៤នាក់នេះ នឹងចូលបម្រើជាតិស្របគ្នាតែម្ដង ដែលមិនដូចសមាជិក៣នាក់មុន ដែលពួកគេចូលម្ដងម្នាក់ៗនោះទេ។ ទន្ទឹមនឹងនេះផងដែរ RM និង V នឹងទៅនៅថ្ងៃទី១១ ខែធ្នូ រីឯ Jimin និង Jungkook នឹងទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះហើយ៕
ប្រភព៖ Koreaboo



