បរទេស៖ លោក Xavi Hernandez គ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ FC Barcelona បានទម្លាយថា លោកគឺមិនចង់ជួបជាមួយក្រុម Porto នៅវគ្គចាញ់ធ្លាក់ក្នុងពានរង្វាន់ Champions League នៅរដូវកាលនេះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Barcelona គឺបានកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ក្នុងរដូវកាលនេះជាផ្លូវការហើយ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះទៅលើក្រុម Porto នៅទឹកដីខ្លួនឯងកាលពីយប់មិញ ត្រូវនឹងថ្ងៃទី ២៨ ខែ វិឆ្ឆិកា ឆ្នាំ ២០២៣ ក្នុងលទ្ធផល ២ ទល់នឹង ១។
ដោយឡែកក្រុម Porto វិញ គឺមិនទាន់អាចធានាកៅអីឡើងទៅកាន់វគ្គបន្តបាននៅឡើយទេ ដោយពួកគេគឺត្រូវរង់ចាំការប្រកួតចុងក្រោយ ទល់នឹងក្រុម Shakhtar Donetsk នៅសប្តាហ៍ក្រោយសិន ដោយសារតែឥឡូវនេះពួកគេកំពុងមាន ៩ ពិន្ទុស្មើគ្នាក្នុងនាមជាក្រុមឈរនៅលេខរៀងទី ២ និង ទី ៣។

ក្រោយបញ្ចប់ការប្រកួតយប់មិញ, លោក Xavi បានថ្លែងនៅក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖
Porto។ ខ្ញុំគឺមិនចង់លេងទល់នឹងពួកគេនៅរដូវកាលនេះម្តងទៀតទេ។ ពួកគេគឺជាក្រុមដ៏អស្ចារ្យ។

ប្រភព៖ Sportskeeda