ល្អអីល្អយ៉ាងនេះ! តារាព័រទុយហ្គាល់ត្រកូល Joao ទាំង ២ ចាប់ដៃគ្នាស៊ុតម្នាក់មួយគ្រាប់ ជួយឱ្យ Barca បំបាក់ Porto ២-១ កក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុម(មានវីដេអូ)

//s9.kh1.co/d6/d640169ffd07bf39ab307d6229ffb4d4167cd667.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២៣ ១០ព្រឹក · ៨ ខែមុន

តារាព័រទុយហ្គាល់ត្រកូល Joao ទាំង ២ ចាប់ដៃគ្នាស៊ុតម្នាក់មួយគ្រាប់ ជួយឱ្យ Barca បំបាក់ Porto ២-១ កក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុម(មានវីដេអូ)

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្រុមអ្នកមានបុណ្យ FC Barcelona បានបើកទ្វាកីឡដ្ឋាន Estadi Olimpic របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ FC Porto នៅក្នុងការប្រកួតវគ្គជម្រុះពូល H នៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមទាំង ២ ពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ក្រុមម្ចាស់ផ្ទះ Barcelona បានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ FC Porto ក្នុងលទ្ធផល ២ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

មែនទែនទៅ គឺខាងក្រុម Porto ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ដែលស៊ុតបញ្ចូលទីដោយ Pepe នៅនាទីទី ៣០ ចំណែក ២ គ្រាប់វាយបករបស់ក្រុមអ្នកមានបុណ្យ គឺរកបានដោយ Joao Cancelo នៅនាទីទី ៣២ និងគ្រាប់ចុងក្រោយរកបានដោយ Joao Felix នៅនាទីទី ៥៧។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Barcelona ឥឡូវនេះបានកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយជាផ្លូវការហើយ ដ្បិតនៅសល់ ១ ប្រកួតទៀតក៏ដោយ ក្រោយឆ្លងកាត់ ៥ ប្រកួតកន្លងមកពួកគេឈ្នះ ៤ និងចាញ់ ១ មាន ១២ ពិន្ទុ ចំណែកក្រុម Porto វិញ គឺនៅរង់ចាំអ៊ុតមើលការប្រកួតចុងក្រោយទល់នឹងក្រុម​ Shakhtar Donetsk នៅសប្តាហ៍ក្រោយសិន ដោយសារតែបច្ចុប្បន្នក្រុមទាំង ២ កំពុងមាន ៩ ពិន្ទុស្មើគ្នា។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T