គ្រាប់ទី ៣ យប់មិញ Ronaldo ស៊ុតបន្តក់ចម្ងាយជាង ៣០ ម៉ែត្របញ្ចូលទីអ៊េមហួស ជួយឱ្យ Al-Nassr ឈ្នះ Al-Okhdoud ៣-០(មានវីដេអូ)

//s9.kh1.co/2e/2e8b365381fa25b3d0463d35542c227eafb086fd.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២៣ ៤ល្ងាច · ៨ ខែមុន

គ្រាប់ទី ៣ យប់មិញ Ronaldo ស៊ុតបន្តក់ចម្ងាយជាង ៣០ ម៉ែត្របញ្ចូលទីអ៊េមហួស ជួយឱ្យ Al-Nassr ឈ្នះ Al-Okdoud ៣-០

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ក្រុមម្ចាស់ផ្ទះ Al-Nassr បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Al-Okhdoud នៅក្នុងការប្រកួតសប្តាហ៍ទី ១៤ នៃក្របខណ្ឌ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Al-Okhdoud ក្នុងលទ្ធផល ៣ ទល់នឹង ០ ដែលក្នុងនោះគឺស៊ុតបញ្ចូលទីដោយ Sami-Al Najei នៅនាទីទី ១៣ និង Cristiano Ronaldo រកបាន ២ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ៧៧ និង ៨០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Al-Nassr ឥឡូវនេះកំពុងឈរនៅលេខរៀងទី ២ នៃក្របខណ្ឌ Saudi Pro League ក្រោយឆ្លងកាត់ ១៤ ប្រកួត ពួកគេឈ្នះ ១១ ស្មើ ១ និងចាញ់ ២ មាន ៣៤ ពិន្ទុ ចំណែកក្រុម Al-Okhdoud វិញ គឺកំពុងឈរនៅលេខរៀងទី ១៦ ក្រោយឆ្លងកាត់ ១៤ ប្រកួតដូចគ្នា ពួកគេឈ្នះ ៣ ស្មើ ១ និង ចាញ់ ១០ មាន ១០ ពិន្ទុក្នុងដៃ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T