បរទេស៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ លោក Roberto Martinez បានលើកសរសើរទៅកាន់ Cristiano Ronaldo ថាគេមានភាពស្រែកឃ្លាននៅក្នុងការប្រកួត គឺដូចរូបគេកំពុងមានវ័យទើបតែ ១៨ ឆ្នាំអ៊ីចឹង។

ជាការពិតណាស់ Ronaldo ឥឡូវនេះកំពុងធ្វើបានល្អមែនទែនទាំងនៅក្លិប Al-Nassr នឹងនៅជម្រើសជាតិ ព័រទុយហ្គាល់ ដ្បិតបច្ចុប្បន្នគាត់បានឈានចូលវ័យ ៣៨ ឆ្នាំទៅហើយក្តី ខណៈនៅក្នុងវគ្គជម្រុះពូល J នៃពានរង្វាន់ Euro ២០២៤ គាត់បានក្លាយជាខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុតប្រចាំក្រុមបញ្ចខែល ពោលគឺចំនួន ១០ គ្រាប់ និងបានជួយឱ្យព័រទុយហ្គាល់កក់កៅអីឡើងទៅកាន់ការប្រកួត Euro ២០២៤ ជាផ្លូវការ បន្ទាប់ពីពួកគេបញ្ចប់ភារកិច្ចការប្រកួតទាំង ១០ ប្រកួតក្នុងពូល ពួកគេឈ្នះទាំង ១០ ប្រកួត។

ទាក់ទងនឹងរឿងខាងលើ, បុរសសញ្ជាតិ ប៊ែលហ្ស៊ិក លោក Martinez បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
Cristiano Ronaldo គឺមានភាពស្រែកឃ្លាននៅក្នុងការប្រកួត ដូចគាត់មានវ័យ ១៨ ឆ្នាំអ៊ីចឹង។ គាត់គឺជាគំរូដ៏ល្អប្រសើរម្នាក់។ គាត់តែងតែព្យាយាមរកកន្លែងដ៏ត្រឹមត្រូវបំផុត ដើម្បីរកគ្រាប់បាល់៕

ប្រភព៖ Fabrizio Romano