អស់ទាស់! Lukaku យប់មិញស៊ុត ៤គ្រាប់ម្នាក់ឯងយ៉ាងអស្ចារ្យ ជួយឱ្យ ប៊ែលហ្ស៊ិក លត់ អាហ្ស៊ែបៃហ្សង់ ៥-០(មានវីដេអូ)

//s9.kh1.co/4c/4c1851c998d91faf539a9e218bd02900677cc9da.jpg
កីទ្បា

 ២០-វិច្ឆិកា-២០២៣ ៣ល្ងាច · ៩ ថ្ងៃមុន

Lukaku យប់មិញស៊ុត ៤គ្រាប់ម្នាក់ឯងយ៉ាងអស្ចារ្យ ជួយឱ្យ ប៊ែលហ្ស៊ិក លត់ អាហ្ស៊ែបៃហ្សង់ ៥-០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ក្រុមម្ចាស់ផ្ទះ ប៊ែលហ្ស៊ិក បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ អាហ្ស៊ែបៃហ្សង់ នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ Euro ២០២៤។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ ប៊ែលហ្ស៊ិក ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ អាហ្ស៊ែបៃហ្សង់ ក្នុងលទ្ធផល ៥ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះខ្សែប្រយុទ្ធ Romelu Lukaku រកបាន ៤ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ១៧, ២៦, ៣០ និង ៣៧ ចំណែកមួយគ្រាប់ទៀតគឺរកបានដោយ Leandro Trossard នៅនាទីទី ៩០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ប៊ែលហ្ស៊ិក ឥឡូវនេះគឺបានកក់កៅអីឡើងទៅការប្រកួតពានរង្វាន់ Euro ២០២៤ ផ្លូវការហើយ ក្រោយឆ្លងកាត់ ៨ ប្រកួត ពួកគេឈ្នះ ៦ និងស្មើ ២ មាន ២០ ពិន្ទុ ឈរនៅលើកំពូលតារាងនៃពូល F ចំណែក អាហ្ស៊ែបៃហ្សង់ វិញគឺបានឱកាសឡើងទៅវគ្គបន្តត្រឹមនេះហើយ ដោយឥឡូវនេះពួកគេឈរនៅលេខរៀងទី ៤ ឯណោះ។

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T