ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ ប្រេស៊ីល កីឡាករ Endrick បានលើកសរសើរ Lionel Messi ថាជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែផ្ទុយទៅវិញរូបគេបានទម្លាយថា គេគឺជាអ្នកគាំទ្ររបស់ Cristiano Ronaldo។

ជាការពិតណាស់ Endrick គឺជាខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងម្នាក់របស់ប្រេស៊ីល ក៏ដូចជាក្រុម Palmeiras ហើយកីឡាករវ័យក្មេងដ៏មានទេពកោសល្យរូបនេះបានសម្រេចកិច្ចព្រមព្រមព្រៀងក្នុងការផ្លាស់មក Real Madrid ហើយ ដោយរូបគេនឹងផ្លាស់មកទឹកដី Santiago Bernabeu នៅខែ កក្កដា ឆ្នាំ ២០២៤ ឆ្នាំក្រោយ។
ដកស្រង់ចេញពីកាសែត ESPN, Endrick បាននិយាយយ៉ាងដូច្នេះថា៖
សម្រាប់ខ្ញុំ, Messi គឺជាកីឡាករដ៏អស្ចារ្យ, ប៉ុន្តែខ្ញុំគឺជាអ្នកគាំទ្ររបស់ Cristiano Ronaldo៕

ប្រភព៖ ESPN