បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Erling Haaland ថ្មីៗនេះបានបង្ហាញការកោតសរសើរមិនដាច់ពីមាត់ទៅលើ Cristiano Ronaldo អពីសមត្ថភាពដ៏ពិសេសរបស់គាត់ ដែលមិនងាយនឹងមានកីឡាករផ្សេងអាចធ្វើដូចបាន។

ជាការពិតណាស់ ក្រៅអំពីសមត្ថភាពដ៏អស្ចារ្យក្នុងការញាក់បាល់ Ronaldo នៅមានសមត្ថភាពពិសេសផ្សេងទៀតតាមរយៈការស៊ុតបញ្ចូលទី ដោយការប្រើជើងទាំង ២ និងការប្រើក្បាលជាដើម។
ដោយសារតែសមត្ថភាពដ៏លេចធ្លោរបែបនេះ ធ្វើឱ្យ Haaland ស្ញប់ស្ញែងជាខ្លាំងទៅលើ Ronaldo ហើយថ្មីៗនេះរូបគេបានថ្លែងពីខ្សែប្រយុទ្ធរបស់ ព័រទុយហ្គាល់ យ៉ាងដូច្នេះថា៖
ខ្ញុំចាំថា ខ្ញុំតែងតែទស្សនាការប្រកួតរបស់ Cristiano Ronaldo។ ការផ្លាស់ប្តូរចលនានៅក្នុងប្រអប់ គាត់បានផ្លាស់ប្តូរចលនា ២ ឬ ៣ ដងជាមុនសិន មុនពេលគាត់ធ្វើការប្រយុទ្ធនៅតំបន់ទូលាយ តាមអ្វីដែលគាត់ដែលចង់ធ្វើ។
Haaland បានបន្ថែមទៀតថា៖
របៀបដែលគាត់ផ្លាស់ប្តូរ ហើយនិងរបៀបដែលគាត់គ្រប់គ្រង គឺធ្វើឱ្យការប្រកួតរបស់គាត់កាន់តែទៅមុខ។ អ្នកចាំទេ នៅពេលគាត់លេងនៅ Manchester United និងនៅ Real Madrid ឆ្នាំដំបូង គាត់បានក្លាយជាខ្សែប្រយុទ្ធដែលរកគ្រាប់បានដ៏ច្រើនម្នាក់នៅ Real Madrid។ វាគឺអស្ចារ្យណាស់សម្រាប់គាត់។ គាត់នៅតែអាចរកគ្រាប់បាល់បាន ទោះបីជាពេលខ្លះស្ថានភាពនៅក្នុងប្រអប់ស្ថិតនៅក្នុងកន្លែងចង្អៀត ហើយមានការតាមកៀបពីខ្សែការពារក៏ដោយ។

ប្រភព៖ Sportskeeda