បរទេស៖ ថ្មីៗនេះអតីតអ្នកចាំទីរបស់ Manchester United កីឡាករ David de Gea បានទៅជួបពិជាមួយមន្ត្រីក្លិប Eldense ដែលស្ថិតនៅក្នុងលីគទី ២ របស់ប្រទេស អេស្ប៉ាញ ដើម្បីពិភាក្សាគ្នាអំពីគម្រោង និងចក្ខុវិស័យរបស់ក្លិប, នេះបើតាមសេចក្តីរាយការណ៍ដោយប្រភពព័ត៌មាននៅក្នុងប្រទេស អេស្ប៉ាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅដើមរដូវកាលនេះ De Gea បានចាកចេញពីទឹកដី Old Trafford ហើយ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ១២ ឆ្នាំ បន្ទាប់ពីកុងត្រារបស់គេអស់សុពលភាព ខណៈឥឡូវនេះអ្នកចាំទីវ័យ ៣៣ ឆ្នាំ គឺពុំទាន់មានក្លិបលេងនៅឡើយទេ ប៉ុន្តែកាលពីពេលថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមផងដែរ ថា Man UTD គឺចង់យក De Gea ត្រឡប់ទៅវិញក្នុងកុងត្រារយៈពេលខ្លី ដោយសារតែ Andre Onana អាចនឹងអវត្តមានមួយរយៈ ដោយសារតែគាត់ជាប់ភារកិច្ចជាមួយ សេណេហ្គាល់ នៅក្នុងពាន Africa Cup of Nations។

ទោះបីជាយ៉ាងណាក៏ដោយ កាសែត AS របស់ អេស្ប៉ាញ បានរាយការណ៍ថា De Gea ឥឡូវនេះត្រូវបានគេសង្ស័យថា គាត់កំពុងពិចារណាផ្លាស់ទៅចូលរួមជាមួយក្លិប Eldense នៃលីគទី ២ របស់ អេស្ប៉ាញ ហើយជាមួយគ្នានេះកាលពីសប្តាហ៍មុន គេស្រាប់តែបានប្រទះឃើញគាត់ស្ថិតនៅទីក្រុង Alicante ដើម្បីជួបចរចាជាមួយនឹងប្រធានក្លិប Pascual Perez និងមន្ត្រីរបស់ក្លិប។

ប្រភព៖ Sportbible