Rooney បានចុចឈ្មោះ ៤ នាក់នេះ ថាជាវីរបុរសដ៏អស្ចារ្យបំផុតនៅ Man UTD ក្នុងនោះក៏មាន CR7 ដែរ

//s9.kh1.co/11/11eff1b26157279f71657e09823f64d8a70dc17a.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០២៣ ៤ល្ងាច · ៨ ខែមុន

Rooney បានចុចឈ្មោះ ៤ នាក់នេះ ថាជាវីរបុរសដ៏អស្ចារ្យបំផុតនៅ Man UTD ក្នុងនោះក៏មាន CR7 ដែរ

បរទេស៖ លោក Wayne Rooney មិនបានចុចឈ្មោះខ្លួនឯងនោះទេ ក្នុងចំណោមអ្នកដែលគាត់គិតថាជាវីរបុរសដ៏អស្ចារ្យបំផុតនៅ Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/99/99945cd9a8392a23acc1cdf2a879936446dc41e7.png

មុនពេលវិវត្ត៍ខ្លួនក្លាយជាគ្រូបង្វឹកនាពេលបច្ចុប្បន្ន Rooney គឺធ្លាប់ជាអតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Man UTD ជំនាន់ការដឹកនាំរបស់លោក Sir Alex Ferguson ហើយគាត់ក៏ជាដៃគូដ៏យល់ចិត្តគ្នាជាមួយ Cristiano Ronaldo នៅក្នុងជំនាន់នោះផងដែរ។

ប៉ុន្តែនៅក្នុងកិច្ចសម្ភាសន៍ជាមួយ CBS's Morning Footy បុរសសញ្ជាតិ អង់គ្លេស វ័យ ៣៨ ឆ្នាំ បានជ្រើសរើសយក លោក Ferguson, Ronaldo, Ryan Giggs និង George Best ថាជាវីរបុរសដ៏អស្ចារ្យបំផុតរបស់ Man UTD។

ដកស្រង់ពាក្យសម្តីដើម, អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អង់គ្លេស និង Man UTD លោក Rooney បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

Yeah សម្រាប់ខ្ញុំ ខ្ញុំគិតថា Sir Alex Ferguson នឹងស្ថិតនៅក្នុងនោះ។ ខ្ញុំគិតថា Cristiano Ronaldo នឹងនៅទីនោះ។ ហើយ Ryan Giggs នឹងនៅទីនោះដែរ ហើយប្រហែលជា George Best ម្នាក់ទៀត។

លោក Wayne Rooney
Sir Alex Ferguson
Sir Alex Ferguson
Cristiano Ronaldo
Cristiano Ronaldo
Ryan Giggs 
Ryan Giggs 
George Best
George Best

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T