ពេជ្រ សម្បត្តិ ថានៅកម្ពុជាមានតែកីឡាករ ២នាក់នេះគត់ ដែលមានក្បាច់ល្អស្រដៀង Tum Kiti ដែលខ្លួនចាញ់ថ្ងៃមុន

//s9.kh1.co/1d/1da0c9f7357446d5aa544762f1288eee38762877.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០២៣ ១ល្ងាច · ១៥ ថ្ងៃមុន

ពេជ្រ សម្បត្តិ ថានៅកម្ពុជាមានតែកីឡាករ ២នាក់នេះគត់ ដែលមានក្បាច់ល្អស្រដៀង Tum Kiti ដែលខ្លួនចាញ់ថ្ងៃមុន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្ពុជា៖ កីឡាករសាច់តាន់របស់កម្ពុជារហស្សនាមក្របីព្រៃពេជ្រ សម្បត្តិ បានលើកឡើងថា នៅកម្ពុជាគឺមានតែកីឡាករសេរីមុន និងសេរីក្រោយ២នាក់នេះប៉ុណ្ណោះ ដែលមានក្បាច់វាយល្អស្រដៀងអ្នកប្រដាល់ថៃ Tum Kiti ដែលខ្លួនចាញ់ថ្ងៃមុន។

ពេជ្រ សម្បត្តិ
ពេជ្រ សម្បត្តិ

រម្លឹកថា កាលពីថ្ងៃទី ៥ ខែ វិច្ឆិកា កន្លងទៅថ្មីៗនេះ ពេជ្រ សម្បត្តិ បានប្រកួតចាញ់ពិន្ទុទល់នឹងកីឡាករចាស់វស្សារបស់ថៃ Tum Kiti នៅប្រទេស អូស្ត្រាលី ដោយពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ៥ ទឹកពេញ។

ពេជ្រ សម្បត្តិ និង Tum Kiti
ពេជ្រ សម្បត្តិ និង Tum Kiti

យ៉ាងណាមិញ បន្ទាប់ពីការបរាជ័យនេះ សម្បត្តិ ទទួលស្គាល់ថា អ្នកប្រដាល់ចាស់វស្សា Tum Kiti គឺពិតជាមានក្បាច់ល្អពិតមែន ហើយជាមួយគ្នានៅក្នុងកិច្ចសម្ភាសន៍ជាមួយ Admin រ៉ែនដូ Kun Khmer Fighter សម្បត្តិ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា នៅកម្ពុជាគឺមានតែលោកគ្រូ បឺត ខាំ និងជំនាន់ក្រោយនេះគឺបឺត សង្ឃឹម ប៉ុណ្ណោះដែលមានក្បាច់ល្អស្រដៀងនឹង Tum BirKiti។

រូបភាព
រូបភាព
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T