Kane ចុចឈ្មោះតែម្នាក់នេះគត់ ថាជាកីឡាករដែលគាត់ប៉ងចង់លេងជាមួយបំផុតនៅក្នុងអាជីព

//s9.kh1.co/d8/d84d0001f69d41f6cf00da558b1d2f14546cf355.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០២៣ ១១ព្រឹក · ១៥ ថ្ងៃមុន

Kane ចុចឈ្មោះតែម្នាក់នេះគត់ ថាជាកីឡាករដែលគាត់ប៉ងចង់លេងជាមួយបំផុតនៅក្នុងអាជីព

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរទេស៖ Harry Kane ខ្សែប្រយុទ្ធរបស់ Bayern Munich បានចុចឈ្មោះ Lionel Messi ថាជាកីឡាករតែម្នាក់គត់ ដែលគាត់ប៉ងចង់លេងជាមួយបំផុតនៅក្នុងអាជីព។

Messi និង Kane
Messi និង Kane

ខ្សែប្រយុទ្ធជនជាតិ អង់គ្លេស វ័យ ៣០ ឆ្នាំរូបនេះ នៅរដូវកាល ២០២៣-២០២៤ នេះរូបគេបានផ្លាស់មកកាន់ក្លិប Bayern Munich នៃលីគកំពូលរបស់ អាល្លឺម៉ង់ហើយ ក្រោយចាកចេញពីក្លិប Tottenham Hotspur។

យ៉ាងណាក្តី ជុំវិញក្តីស្រមៃរបស់ Kane ខាងលើ ទំនងជាមានភាគរយតិចមែនទែន ដែលរូបគេចង់លេងជាមួយ Messi នៅថ្ងៃណាមួយ ដោយសារតែបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ អហ្សង់ទីន គឺមានវ័យរាងជ្រៃទៅហើយ ហើយមួយវិញទៀត ឥឡូវនេះគាត់ក៏បានចាកចេញពីបាល់ទាត់ អឺរ៉ុប ផងដែរ ដោយបានផ្លាស់ទៅចូលរួមជាមួយក្លិប Inter Miami នៃលីគ MLS របស់សហរដ្ឋអាមេរិក។

Leo Messi
Leo Messi

នៅពេលគេសួរថា តើកីឡាកររូបណាដែលអ្នកប៉ងចង់លេងជាមួយបំផុត? Kane បានឆ្លើយទៅវិញប្រាប់កាសែត ESPN យ៉ាងដូច្នេះថា៖

ខ្ញុំចង់លេងជាមួយ Messi។ គាត់ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្អបំផុត ដែលធ្លាប់បានលេងនៅក្នុងការប្រកួតរបស់ពួកយើង។ ខ្ញុំប្រាកដណាស់ ថាគាត់អាចនឹង assist បាល់មកខ្ញុំ ២ ទៅ ៣ គ្រាប់៕

Harry Kane
Harry Kane
Harry Kane

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T