៦ចំណុចនេះ អាចធ្វើឲ្យអ្នកក្លាយជាមនុស្សស្រីដ៏ល្អប្រពៃ ថែមមួយកម្រិតទៀត

//s9.kh1.co/86/86ce8e736d4192e6fcc2c3cad94a49aef439250c.jpg
យល់ដឹង

 ២១-តុលា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

កើតមកជាមនុស្សស្រី នរណាៗក៏ប្រាថ្នាចង់ឲ្យខ្លួនឯងក្លាយជាមនុស្សល្អជាងមុន ប្រសើរជាងមុនដែរ ដូច្នេះនេះជាគន្លឹះខ្លះៗដែលអ្នកគួរប្រតិបត្តិតាមបើសិនជាចង់ឲ្យខ្លួនឯងក្លាយជាមនុស្សប្រសើរគាប់

យល់ដឹង៖ សម្រាប់មនុស្សម្នាក់ៗ និយមន័យមនុស្សស្រីដ៏ល្អប្រពៃ គឺខុសៗពីគ្នា។ អ្នកខ្លះគិតថា ទាល់តែនារីម្នាក់នោះសុភាពរាបសាររមទម្យ មិនសូវមាត់ក វិលចង្ក្រាន្តជុំ ចេះមើលថែផ្ទះសម្បែង ចេះការងារសព្វមុខទើបហៅថាល្អ ប៉ុន្តែអ្នកខ្លះទៀតមិនគិតទៅលើកត្តាអស់ទាំងនេះទេ តែផ្ដោតសំខាន់ទៅលើ អត្តចរិតមួយចំនួន និងគោលគំនិតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

កើតមកជាមនុស្សស្រី នរណាៗក៏ប្រាថ្នាចង់ឲ្យខ្លួនឯងក្លាយជាមនុស្សល្អជាងមុន ប្រសើរជាងមុនដែរ ដូច្នេះនេះជាគន្លឹះខ្លះៗដែលអ្នកគួរប្រតិបត្តិតាមបើសិនជាចង់ឲ្យខ្លួនឯងក្លាយជាមនុស្សប្រសើរគាប់៖

១. ដឹងពីអ្វីដែលអ្នកចង់បាន

កាលណាដែលអ្នកដឹងពីគោលដៅជីវិតរបស់អ្នកច្បាស់ ពីអ្វីដែលអ្នកចង់បាន អ្នកនឹងខិតខំព្យាយាមបំពេញការងារមួយនោះឲ្យកាន់តែល្អឡើងថែមមួយកម្រិតទៀត។ អ្នកគួរតែចំណាយពេលសិក្សាស្វែងយល់ពីខ្លួនឯង សួរពីខ្លួនឯង ចង់ដឹងពីខ្លួនឯង ថាគោលដៅរបស់អ្នកគឺអ្វី? អ្នកចង់ក្លាយជាអ្វី? អ្វីទៅដែលជាគ្រឿងជម្រុញទឹកចិត្តរបស់អ្នក?

២. ស្រលាញ់ខ្លួនឯង

នារីដែលមិនស្រលាញ់ខ្លួនឯង មិនអាចក្លាយជានារីដ៏ល្អប្រពៃបានទេ ព្រោះពេញមួយជីវិតរបស់នាងគឺត្រូវរស់នៅផ្គាប់ចិត្តអ្នកដទៃ ធ្វើឲ្យមើលទៅនាងគ្មានគំនិតជារបស់ខ្លួនឯង គ្មានគោលជំហរ គ្មានទស្សនៈរបស់ខ្លួនឯង ជាហេតុធ្វើឲ្យអ្នកផ្សេងមើលមកថាមិនសូវមានតម្លៃ។ ចំណុចពិសេសដែលនាំឲ្យអ្នកក្លាយជានារីដ៏ល្អប្រពៃនោះគឺចេះស្រលាញ់ខ្លួនឯង ស្រលាញ់ឲ្យខ្លាំងៗ តែក៏ចេះបែងចែករវាងស្រលាញ់ខ្លួនឯង និងភាពអាត្មានិយម នោះដែរ និងចែករំលែកក្ដីស្រលាញ់នោះទៅឲ្យមនុស្សជុំវិញខ្លួនដូចជាក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់។ អ្នកក៏ត្រូវមើលថែទាំងរាងកាយនិងផ្លូវចិត្តខ្លួនឯងផងដែរ។

រូបភាពតំណាង
រូបភាពតំណាង

៣. ឈប់និយាយអាក្រក់ពីស្រីដទៃ

ដើម្បីក្លាយជាមនុស្សស្រីដ៏ល្អប្រសើរជាងមុន អ្នកគួរតែចៀសវាងការនិយាយខ្សឹបខ្សៀវ និយាយមិនពិតភូតភរកុហក ពីនារីដទៃទៀត មិនថារឿងនោះជារឿងពិតឬមិនពិតក៏ដោយ។ កាតព្វកិច្ចរបស់ស្ត្រីគ្រប់រូបគឺលើកទឹកចិត្ត ការពារ និងផ្ដល់តម្លៃដល់មនុស្សស្រីដូចគ្នា ព្រោះគ្មានមនុស្សប្រុសផ្សេងឯណាមកលើកគុណតម្លៃស្ត្រីទេ បើសិនស្ត្រីៗគ្នាឯងនៅតែបន្តបង្ហាញភាពជាសត្រូវបែបនេះ។

៤. ស្រលាញ់រាងកាយខ្លួនឯង

ជឿថាមានមនុស្សស្រីច្រើននាក់ណាស់ដែលមិនស្រលាញ់រាងកាយខ្លួនឯង ឃើញគេមានរាងរៅនាឡិកាខ្សាច់លំដាប់តារាបង្ហាញម៉ូដក៏អាក់អន់ស្រពន់ចិត្តនឹងរាងរៅខ្លួនឯង រហូតក្លាយជាមនុស្សគិតអវិជ្ជមានចំពោះខ្លួនឯងទៅវិញ។ យ៉ាងណាមិញ អ្នកត្រូវគិតថា គ្មានអ្នកណាមកស្រលាញ់អ្នកច្រើនជាងអ្នកស្រលាញ់ខ្លួនឯងទេ អ្នកត្រូវចេះរៀនទទួលស្គាល់និងទទួលយកភាពជាខ្លួនឯង ហើយម្យ៉ាងទៀត រូបភាពដែលអ្នកបានឃើញនៅលើបណ្ដាញសង្គមនានា មិនប្រាកដថាវាបែបនោះមែនឡើយ។ រូបភាពខ្លះកើតឡើងចេញពីការកាត់ត ធ្វើយ៉ាងម៉េចឲ្យមើលទៅស្រស់ស្អាតល្អឥតខ្ចោះនេះឯង។

រូបភាពតំណាង
រូបភាពតំណាង

៥. ទទួលយកពាក្យសរសើរ

អ្នកខ្លះគិតថាការទទួលយកពាក្យសរសើរគឺមិនមែនជាទង្វើដ៏ល្អទេ ព្រោះមនុស្សត្រូវតែចេះដាក់ខ្លួន ប៉ុន្តែការដាក់ខ្លួនខ្លាំងពេកធ្វើឲ្យអ្នកលែងស្គាល់ពីតម្លៃខ្លួនឯង។ ដូច្នេះ អ្នកត្រូវរៀនទទួលយកពាក្យសរសើរ ដើម្បីធ្វើឲ្យអ្នកមានមោទកភាពនឹងខ្លួនឯង ដើម្បីឲ្យអ្នកមានកម្លាំងចិត្តបន្តកិច្ចការរបស់អ្នក និងកាន់តែស្រលាញ់ខ្លួនឯងថែមមួយកម្រិតទៀត។

៦. រកអ្វីធ្វើថ្មីៗដើម្បីក្លាយជាមនុស្សកាន់តែល្អប្រសើរ

អ្នកត្រូវស្វែងរកការប្រកួតប្រជែងថ្មីនិងបទពិសោធន៍ជីវិតថ្មីៗ ដើម្បីជាគ្រឿងជម្រុញទឹកចិត្តឲ្យអ្នកកាន់តែមានឆន្ទៈក្នុងការធ្វើអំពើល្អ។ សូមចាកចេញពីមជ្ឈដ្ឋាននៃភាពស៊ាំរបស់អ្នក ហើយរកសកម្មភាពឬចំណង់ចំណូលចិត្តថ្មីៗ រាប់អានមិត្តភក្តិថ្មីៗ សិក្សាពីអ្វីថ្មីៗ ដើម្បីពង្រីកចំណេះដឹងរបស់អ្នក៕  

រូបភាពតំណាង
រូបភាពតំណាង

ប្រភព booksummaryclub

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T