ថៃ៖ ជាការពិតណាស់ Pok និង Margie គឺជាគូស្នេហ៍ដែលរៀបការបានរយៈពេល៦ឆ្នាំមកហើយ ពួកគេទទួលបានចំណងដៃកូនភ្លោះប្រុសស្រីមួយគូ។ តារាសម្ដែងស្រី Margie និងស្វាមី តែងតែបង្ហាញនូវភាពផ្អែមល្ហែមនិងជីវិតដ៏មានសុភមង្គលរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះ Margie បានធ្វើបាត់ចិញ្ចៀនដែល Pok បានសុំខ្លួនរៀបការ ដែលទីកន្លែងបាត់គឺនៅ“Robinson lifestyle“កន្លែងគិតលុយ។ ជាមួយគ្នានេះ Margie បានខំតាមរកអស់រយៈពេល ២សប្ដាហ៍មកហេីយ ប៉ុន្តែនៅតែរកមិនទាន់ឃេីញទៀត។

គួរបញ្ចាក់ផងដែរថា សម្រាប់ចិញ្ចៀនមួយនេះ គឺវាមានតម្លៃមិនសូវថ្លៃប៉ុន្មាននោះទេ ប៉ុន្ដែវាជាចិញ្ចៀនដែលមានអត្ថន័យសម្រាប់ តារាស្រីរូបនេះ ខ្លាំងណាស់ នាងស្រឡាញ់និងឲ្យតម្លៃវាបំផុត។ ដូចនេះ អ្នកគាំទ្រនាំគ្នាសរសើរតារាសម្ដែងស្រីរូបនេះថា នាងពិតជាមានក្ដីស្រឡាញ់ជ្រាលជ្រៅចំពោះស្វាមីណាស់ បើទោះបីជាចិញ្ចៀននោះនាងអាចទិញថ្មីបានរាប់រយទៀត ក៏មិនស្មើនឹងចិញ្ចៀនដែលស្វាមីសុំរៀបការដែរ៕

ប្រភព៖ Thailand star - Cambodia Fanclub






