រំភើបណាស់! Yudai Ogawa បង្ហោះសារជាលើកដំបូងក្រោយទទួលបានសញ្ជាតិខ្មែរ និង ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា

//s9.kh1.co/d0/d0718c093a6267b40a12597368d2f8fcde38013f.jpg
កីទ្បា

 ០៧-តុលា-២០២៣ ៣ល្ងាច · ២ ឆ្នាំមុន

Yudai Ogawa បង្ហោះសារជាលើកដំបូងក្រោយទទួលបានសញ្ជាតិខ្មែរ និង ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា

កម្ពុជា៖ ខ្សែបម្រើ Yudai Ogawa បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ថ្លែងអំពីអារម្មណ៍រំភើប បន្ទាប់ពីរូបគេទទួលបានសញ្ជាតិខ្មែរ និង ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជាជាលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Yudai Ogawa
កីឡាករ Yudai Ogawa

ជាការពិតណាស់ ក្រោយរួមរស់នៅលើទឹកដីកម្ពុជា និង ប្រកបអាជីពបាល់ទាត់តាំងពីឆ្នាំ២០១៨ នៅលីគកំពូលកម្ពុជា គឺ Yudai បានក្លាយជាកីឡាករជនជាតិជប៉ុនដំបូងគេដែលបានជាប់ជម្រើសជាតិកម្ពុជា ហើយ រូបគេនឹងត្រៀមខ្លួនចូលរួមហ្វឹកហាត់ជាមួយក្រុមត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹង ក្រុមជម្រើសជាតិប៉ាគីស្ថាននាខែតុលានេះផងដែរ។

ថ្លែងអំពីអារម្មណ៍ក្រោយទទួលបានសញ្ជាតិខ្មែរ និង ជាប់ក្នុងក្រុមជម្រើសជាតិ Yudai បាននិយាយថា៖

វាពិតជាពិសេសណាស់ក្នុងការពាក់អាវពណ៌ខៀវនេះ។ ខ្ញុំចង់អរគុណអ្នកដែលបានជួយឲ្យរូបភាពនេះកើតឡើង។ ខ្ញុំមានអារម្មណ៍ថាទីនេះគឺជាផ្ទះទី ២ របស់ខ្ញុំ តាំងពីពេលមកដល់កម្ពុជាដំបូង។ នេះគឺជាក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ខ្ញុំ ឥឡូវនេះដល់ពេលដែលយើងប្រយុទ្ធលើទីលានដើម្បីកម្ពុជាទាំងអស់គ្នា។

កីឡាករ Yudai Ogawa
កីឡាករ Yudai Ogawa
កីឡាករ Yudai Ogawa
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T