តារាសម្ដែងចា-»ស់វស្សាក្នុងរឿង «Harry Potter» ទទួលមរ-»ណៈ-»ភាពក្នុងវ័យ ៨២ ឆ្នាំ

//s9.kh1.co/23/235341e6f5dcdad82ec0d2d4125f25bbea826e8a.jpg
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

តារាសម្ដែងជើងចាស់រឿង Harry Potter ទទួលមរណភាពក្នុងវ័យ ៨២ ឆ្នាំ។

បរទេស៖ មានដំណឹងគួរឲ្យសោកស្តាយ នៅក្នុងវិស័យភាគយន្តហូលីវូដ ដែលលោក Michael Gambon ត្រូវបានគេស្គាល់ថា ជាតួអង្គសម្តែង Albus Dumbledore នៅក្នុងខ្សែស្រឡាយភាពយន្ត «Harry Potter» ត្រូវបានទទួលអនិជ្ចកម្ម នៅជន្មាយុ ៨២ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ត្រូវគេបានឲ្យដឹងថា កាលពីម្សិលមិញ លោកមានជំងឺរលាកសួត និងបានទទួលមរណៈភាព ទៅកាលពីយប់មិញនេះនៅទីក្រុងឡុងដ៍ នេះបើតាមក្រុមគ្រួសាររបស់លោកបានបង្ហើបទៅកាន់សារព័ត៌មាន។

វាពិតជាមានការសោកស្តាយ  បាត់បង់ធនធានដ៏អស្ចារ្យ ក្នុងវិស័យភាពយន្ដកុន ដែលលោកត្រូវបានគេចងចាំ ជាតារាសម្តែងដ៏ល្អមួយក្នុងវិស័យមួយនេះ ជាពិសេស ការដើរតួអង្គ Albus Dumbledore យ៉ាងប៉ិនប្រសព្វ ក្នុងខ្សែស្រឡាយភាពយន្ត «Harry Potter» ដូច្នេះដែរ៕

Michael Gambon 
Michael Gambon 
Michael Gambon និងតួអង្គ Harry Potter
Michael Gambon និងតួអង្គ Harry Potter
Michael Gambon
Michael Gambon
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T