តួឯកស្រី Jisoo ចេញមកលើកនេះ ស្អាតដូចព្រះម៉ែគង់ស៊ីអីម

//s9.kh1.co/01/01922eda2e33352e91e88f2ed553c7c71bd955f1.png
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២៣ ៩ព្រឹក · ២ ឆ្នាំមុន

Jisoo កំពុងតែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មីម្ដងទៀតជាមួយនឹងការចេញសម្ដែងខ្សែភាពយន្ដរបស់នាងជាលើកទី២ក្នុងនាមជាតួឯកស្រី។

កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងនៃក្រុម Blackpink ដែលបានដើរលើវិថីសម្ដែង Jisoo កំពុងតែធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មីម្ដងទៀតជាមួយនឹងការចេញសម្ដែងខ្សែភាពយន្ដរបស់នាងជាលើកទី២ក្នុងនាមជាតួឯកស្រី។ តាមប្រភពបានឲ្យដឹងថា រឿងភាគថ្មីរបស់ ​Jisoo គឺកំពុងតែចាប់ផ្ដើមថតត្រៀមចាក់បញ្ចាំងក្នុងឆ្នាំ២០២៤ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jisoo
Jisoo

ទន្ទឹមនឹងនោះ គេបានដឹងថា រឿង Dr. Cheon and Lost Talisman គឺជាប្រភេទខ្សែភាពយន្ដភាគបែបវេទមន្ដ សិល្ប៍ ព្រេងនិទាន។ ហើយនៅក្នុងនោះផងដែរ Jisoo សម្ដែងជាតួអង្គទេពអប្សរ ដែលមានសម្រស់ស្រស់ស្អាតដាច់គេ។

Jisoo
Jisoo

លើសពីនោះ គេដឹកនាំរឿងពិតជាគិតត្រូវមែន បន្ទាប់ពីឃើញសមត្ថភាពសម្ដែង និង រូបសម្រស់ តារាស្រីរូបនេះហើយ លោកបានយកនាងធ្វើជាតួអង្គទេពអប្សរ។ ងាកមកមើលអ្នកគាំទ្រវិញ គ្រាន់តែឃើញតួឯកស្រីរូបនេះ នៅក្នុងឈុតសបែបនេះ​ នាំគ្នាសរសើរពេញបណ្ដាញសង្គម ហើយថែមទាំងលេងសើចទៀតថា ស្អាតដូចព្រះម៉ែគង់ស៊ីអីម៕

Jisoo
Jisoo

ប្រភព៖ ពោតផ្ទុះ - Popcornkh

Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Jisoo
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T