ឪពុកម្ដាយមិនគួរប្រៀប-»ធៀប កូ-»នខ្លួនឯងជាមួយក្មេ-»ងដទៃ ដោយសារមូលហេតុទាំងនេះ

//s9.kh1.co/ae/ae6d21134ea9538d4d823e48c912799764a8ef54.jpg
យល់ដឹង

 ២៩-កញ្ញា-២០២៣ ៨ព្រឹក · មួយឆ្នាំមុន

វាជារឿងធម្មតាទៅហើយសម្រាប់ឪពុកម្ដាយនៅកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងៗ ដែលចូលចិត្តយកកូនខ្លួនឯងទៅប្រៀបធៀបនឹងក្មេងដទៃ ប៉ុន្តែតើអ្នកដឹងទេថាការធ្វើបែបនេះ អាចផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់កូនរបស់អ្នកជាខ្លាំង?

យល់ដឹង៖ ធ្លាប់ទេ ពេលម្ដាយឪពុករបស់អ្នកខឹងនឹងអ្នកម្ដងៗ ពួកគាត់តែងតែលើកយកគុណសម្បត្តិរបស់បងប្អូនជីដូនមួយរបស់អ្នក ឬកូនអ្នកជិតខាងរបស់អ្នក ថាគេល្អជាងអ្នក? វាជារឿងធម្មតាទៅហើយសម្រាប់ឪពុកម្ដាយនៅកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងៗ ដែលចូលចិត្តយកកូនខ្លួនឯងទៅប្រៀបធៀបនឹងក្មេងដទៃ ប៉ុន្តែតើអ្នកដឹងទេថាការធ្វើបែបនេះ អាចផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់កូនរបស់អ្នកជាខ្លាំង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាង
រូបភាពតំណាង

ខាងក្រោមនេះជាមូលហេតុដែល ឪពុកម្ដាយមិនគួរប្រៀបធៀបកូនខ្លួនឯងទៅនឹងក្មេងដទៃ៖

១. ពួកគេតប់ប្រមល់ខ្លាំង

កាលណាដែលឪពុកម្ដាយព្យាយាមដាក់សម្ពាធបង្ខិតបង្ខំឲ្យកូនៗធ្វើអីមួយដែលពួកគេមិនចង់ធ្វើ ក្នុងគោលបំណងចង់ឲ្យគេធ្វើឲ្យល្អជាងអ្នកដទៃនោះ គឺអាចធ្វើឲ្យកូនៗតប់ប្រមល់ខ្លាំង និងមានអារម្មណ៍ថាពួកគេជាបន្ទុក ពួកគេគ្មានបានការ ដែលយូរៗទៅអារម្មណ៍នោះបង្កជាជំងឺផ្លូវចិត្តមួយប៉ះពាល់ដល់ដំណេក ក៏ដូចជាការរស់នៅរបស់គេ។ បើសិនជាកូនៗរបស់អ្នករៀនមិនសូវពូកែ ជំនួសឲ្យយកគេទៅប្រៀបធៀបនឹងក្មេងដទៃដែលរៀនពូកែ សូមសួរនាំដោយសំឡេងទន់ថាហេតុអីបានជាលទ្ធផលរៀនសូត្រគេធ្លាក់ចុះបែបនេះ។

រូបភាពតំណាង
រូបភាពតំណាង

២. គ្មានទំនុកចិត្តលើខ្លួនឯង

ការយកកូនៗទៅប្រៀបធៀបទៅនឹងអ្នកដទៃ ធ្វើឲ្យពួកគេចាប់ផ្ដើមបាត់បង់ទំនុកចិត្ត និងមានអារម្មណ៍ថាគេអន់គ្រប់យ៉ាង គេមិនល្អគ្រប់គ្រាន់ និងគ្មានថ្ងៃអាចបំពេញចិត្តឪពុកម្ដាយបាន ដែលប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។

៣. លែងចូលចំណោមនឹងគេ

កាលណា ឪពុកម្ដាយតែងតែប្រៀបធៀបគេនឹងក្មេងដទៃ គេចាប់ផ្ដើមគិតថាផ្ទះដែលគេរស់នៅនេះមិនមែនជាកន្លែងសុវត្ថិភាពសម្រាប់គេទៀតនោះទេ។ គេចាប់ផ្ដើមលែងចង់ចួបមុខឪពុកម្ដាយ មាមីងបងប្អូន និងចូលចិត្តសំងំនៅម្នាក់ឯង លែងចង់ចូលចំណោមសង្គម ហើយក៏មិនសូវមានមិត្តភក្តិនោះដែរ។

៤. លែងចង់បង្កើតស្នាដៃអ្វីទាំងអស់

បើសិនឪពុកម្ដាយរបស់គេតែងលើកទឹកចិត្តគេនៅពេលគេបានសម្រេចកិច្ចការសាលា ឬស្នាដៃអ្វីមួយ ពួកគេតែងតែសប្បាយចិត្តខ្លាំងនិងមានអារម្មណ៍ថាពួកគេពូកែនិងមានប្រយោជន៍ដល់ឪពុកម្ដាយណាស់។ ផ្ទុយមកវិញ បើសិនអ្នកតែងតែប្រៀបធៀបគេនឹងក្មេងដទៃ មិនសប្បាយចិត្តនឹងសមិទ្ធផលដែលពួកគេសម្រេចបាន និងតែងតែទាមទារឲ្យគេប្រឹងប្រែងជាងនេះ គឺគេមុខជាបាត់បង់ទឹកចិត្តក្នុងការបង្កើតសមិទ្ធផលនានាអស់ទាំងនោះហើយ។ ៥. បាត់បង់ចំណូលចិត្តលើអ្វីដែលគេធ្លាប់ស្រលាញ់

រូបភាពតំណាង
រូបភាពតំណាង

ឧទាហរណ៍ថាក្មេងម្នាក់នោះ ចូលចិត្តការលេងតន្ត្រី ប៉ុន្តែពេលឪពុកម្ដាយមិនពេញចិត្តនឹងលទ្ធផលនៃការសិក្សាតន្ត្រីរបស់គេហើយតែងតែប្រៀបធៀបគេនឹងក្មេងដទៃទៀត គេមុខជាគិតថាគេមិនគួរលេងតន្ត្រីបន្តទៀតទេ ព្រោះបន្តលេងទៅក៏មិនបានអីមកវិញដោយសារឪពុកម្ដាយមិនបានលើកទឹកចិត្ត។

៦. ក្លាយជាក្មេងចូលចិត្តប្រកួតប្រជែងជ្រុលហួសហេតុ

ការប្រៀបធៀបហួសហេតុពេក ធ្វើឲ្យពួកគេមានអារម្មណ៍មួយថាចង់ឈ្នះគេឯងលើរឿងគ្រប់យ៉ាង ព្រោះបើមិនឈ្នះទេ ឪពុកម្ដាយគេមុខជានៅតែមិនស្កប់ស្កល់ចិត្ត ដែលនេះអាចបង្កើតជាបញ្ហានាពេលក្រោយ គឺធ្វើឲ្យពួកគេរំពឹងទុកខ្ពស់ពេក និងមិនព្រមទទួលយកការបរាជ័យ។

៧. ទំនាក់ទំនងម្ដាយឪពុក និងកូន ប្រេះស្រាំ

ពេលណាដែលឪពុកម្ដាយតែងតែប្រៀបធៀបគេជាមួយក្មេងដទៃ គេមុខជាគិតច្រើនថាឪពុកម្ដាយមិនស្រលាញ់គេទេ ទើបព្យាយាមគេចមុខ មិនសូវនិយាយស្ដីជាមួយឪពុកម្ដាយ ធ្វើឲ្យទំនាក់ទំនងគ្រួសារប្រេះឆាទៅតាមនោះ។

រូបភាពតំណាង
រូបភាពតំណាង

៨. កើតចិត្តស្អប់ក្មេងដែលត្រូវឪពុកម្ដាយយកមកប្រៀបធៀប

ជាធម្មតាទេ ពេលណាដែលឪពុកម្ដាយយើងតែងតែលើកយកឈ្មោះក្មេងនេះក្មេងនោះមកប្រៀបធៀបនឹងយើងញឹកញាប់ណាស់ យើងមុខជាសន្សំចិត្តស្អប់ក្មេងម្នាក់នោះ មិនថាគេជាបងប្អូនជីដូនមួយ បងប្អូនបង្កើត សាច់ញាតិ អ្នកជិតខាង ឬមិត្តភក្តិនៅសាលានោះទេ។

៩. ក្លាយជាក្មេងទំនើងនៅសាលា

កាលណាដែលឪពុកម្ដាយនៅផ្ទះ តែងតែប្រៀបធៀបគេ គេមុខជាមានអារម្មណ៍ថានៅផ្ទះ គេពិតជាអន់ណាស់ ដូច្នេះមកដល់សាលា គេព្យាយាមធ្វើខ្លួនជាក្មេងទំនើង ដើរសម្លុតអ្នកដទៃ ដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អ៕  

ប្រភពtheasianparent

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T