កម្សាន្ត៖ កាលពីថ្មីៗនេះ តារាចម្រៀងរ៉េបលំដាប់កំពូលក្នុងប្រទេសកម្ពុជា លោក វណ្ណដា ត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានវីដេអូរ៉េបបែប Free Style មួយបានចែករំលែកនៅក្នុងគណនី TikTok។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងវីដេអូនោះ គេឃើញតារាប្រុសរូបនេះ បានរ៉េប Diss បែបលេងសម្ដីពាក្យពេជ្រឌឺដងគ្នាទៅកាន់ តារារ៉េប លោក King Chi ដែលជាម្ចាស់បទ ធុញទ្រាន់។ ជាមួយគ្នានេះដែរ ការរ៉េបលេងវោហាបែបនេះ គឺជាប្រពៃណីរបស់ពួកតារារ៉េប ដែលពួកគេប្រើប្រាស់ការ Diss គ្នា ដើម្បីប្រកួតសម្ដីឬជាការបញ្ចេញសមត្ថភាព។

ងាកទៅមើលប៉ារ៉ូលរបស់ វណ្ណដា វិញ លោកលេងពាក្យមិនប្រណីនោះឡើយ មួយម៉ាត់ណាក៏ស្ដាប់ហើយចុកជំនួសម្ចាស់សមីខ្លួន។ គួរបញ្ជាក់ផងដែរថា វណ្ណដា និង King Chi គឺជាមិត្តរួមសិល្បៈនឹងគ្នា ដែលពួកគេក៏មានការងាររួមគ្នានៅក្នុងកម្មវិធី The Rapper Cambodia ផងដែរ៕


ប្រភព៖ Vannda.Fan7
@vannda.fan7 Diss Kongchi សេពគ្រឿងញៀនធ្វេីអោយខូច k'dor🤣 #vannda_វណ្ណដា #khmerinkorea #khmer #foryou #fyp #vannda ♬ original sound - Vannda វណ្ណដា ( FAN )