ថៃ៖ ក្រៅពីរឿងការងារក្នុងសិល្បៈ អាចនិយាយបានថា សម្រាប់តារាស្រី Woonsen ក៏ត្រូវបានហ្វេនៗជាច្រើន យកចិត្តទុកដាក់និងចាប់អារម្មណ៍ក្នុងទំនាក់ទំនងស្នេហារបស់នាង ដែលបានសាងស្នេហ៍ជាមួយនឹងអ្នកជំនួញលោក Nik Thanaphumikul រយៈពេល ៤ឆ្នាំមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីនេះៗវិញ ស្រាប់តែមានដំណឹងដ៏ល្អ និងរំភើបចិត្តជាខ្លាំង នៅក្នុងទំនាក់ទំនងស្នេហារបស់តារាស្រីរូបនេះ ក្រោយពីបានបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែម នៅពេលដែលខាងប្រុស បានធ្វើស្នើសុំរៀបការ ដោយបានលុតជង្គង់សុំ តារាស្រី Woosen យ៉ាងរ៉ូមែនទិកទៀតផង។
ជាមួយគ្នានេះដែរ មិត្តៗ ក៏ដូចជាហ្វេនៗជាច្រើន បានចូលរួមអបអរសាទរចំពោះគូស្នេហ៍អ្នកទាំងពីរ និងរងចាំមើលថ្ងៃសំខាន់របស់ពួកគេដែលនឹងត្រៀមមកដល់ ក្នុងពេលខាងមុខនេះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖






