ភំ្នពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣៖ ដើម្បីអបអរភាពជោគជ័យរបស់យុវវ័យសម័យថ្មី ក្រុមហ៊ុន CAMKO MOTOR COMPANY LTD បានសម្រេចនាំចូលរថយន្តស៊េរីថ្មីចុងក្រោយបង្អស់របស់ Hyundai ដែលមានឈ្មោះថា Creta ហើយបានដាក់សម្ពោធជាផ្លូវការនៅរោងភាពយន្ត លេជេន អេដេន ហ្គាដិន(Eden GardenPhnom Penh) រាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្ត Hyundai Creta គឺជារថយន្ត Crossover ស៊េរីទំនើប ដែលផលិតឡើងដើម្បីធ្វើជាជំនួយការពិសេសរបស់មនុស្សជំនាន់ថ្មី ជាពិសេសស័ក្ដិសមសម្រាប់អ្នកដែលមានការងាររវល់ច្រើន ហើយចង់ធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ ប្រៀបបានដូចជារថយន្ដ Creta ដែលត្រូវបានផលិតឡើង ជាមួយនឹងរចនាប័ទ្មទំនើប ស្អាតទាក់ទាញ និងមានទម្ងន់ស្រាលជាងមុន ងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ដែលធ្វើអោយការបើកបររបស់លោកអ្នក កាន់តែរលូន រួមជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាព និងបច្ចេកវិទ្យាជំនួយដល់ការបើកបរដ៏ជំនាញ។


សម្រាប់អ្នកចូលចិត្តសាកថ្មជីវិតនាពេលចុងសប្តាហ៍ Hyundai Creta ផ្តល់ជូនលោកអ្នកជាមួយនឹងភាពល្អឥតខ្ចោះ ដូចជាដំបូលបើក (Panorama Sunroof) ងាយស្រួលក្នុងការបើកបិទដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធកៅអីអង្គុយស្បែកប្រណីតបែប Artificial Leather ចំនួនប្រាំសម្រាប់ក្រុមគ្រួសារ ឬមិត្តភក្ដិជាទីស្រឡាញ់របស់លោកអ្នក។

អ្វីដែលកាន់តែពិសេស មិនថាលោកអ្នក ធ្វើដំណើរផ្លូវឆ្ងាយប៉ុនណានោះទេលោកអ្នកនៅតែស្រស់ស្រាយជាមួយនឹងសម្លេងតន្រ្ដីដ៏ពិរោះរណ្ដំ បញ្ចេញពីឧបករណ៍បំពងសម្លេងម៉ាក Bose ចំនួន ៥ គ្រាប់ ដែលត្រូវបានបំពាក់ នៅក្នុងរថយន្ដ Creta មិនតែប៉ុណ្ណោះ Hyundai Creta ផ្ដល់ការសន្សំសំចៃ ដោយលោកអ្នកប្រើប្រាស់ប្រេងប្រេង ឥន្ធនៈត្រឹមតែ 6.3 លីត្រប៉ុណ្ណោះ ក្នុងរយៈចម្ងាយ 100Km ។
ជូនកាដូដល់ខ្លួនឯង សម្រាប់ការខិតខំឆ្ពោះទៅរកភាពជោគជ័យ នូវរថយន្ដទំនើបទាន់សម័យ Hyundai Creta ដែលជារថយន្ដស៊េរីថ្មី បំពាក់ដោយបច្ចេកវិទ្យាវៃឆ្លាត (Smart Sensor) ជាច្រើនមុខងារ ក្នុងតម្លៃត្រឹមតែ 3ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ!
ចាប់ពីថ្ងៃនេះតទៅ លោកអ្នកក៏អាចអញ្ជើញមកទស្សនា និងបើកបរសាកល្បងនូវ Hyundai Creta នៅគ្រប់សាខាលក់របស់ក្រុមហ៊ុន Hyundai ដោយផ្ទាល់ ជាពិសេសលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ក្នុងអំឡុងខែកញ្ញានេះផងដែរ៕




