ភ្នំពេញ៖ នៅថ្ងៃពុធ ទី២២ ខែមេសា ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ បានបានប្រកាសបើកដំណើរការសាកល្បងអាគារតាំងលក់រថយន្តរបស់ខ្លួន ដែលរួមបញ្ចូលផ្នែក សេវាកម្ម និងការផ្តត់ផ្គង់គ្រឿងបន្លាស់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហ៊ីយ៉ាន់ដាយ មានអាគារតាំងលក់រថយន្តជាផ្លូវការចំនួន២នៅក្នុងប្រទេសកម្ពុជា ហើយអាគារតាំងលក់រថយន្តថ្មីនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ តាមរយៈអាគារថ្មីសន្លាងនេះបង្ហាញឲ្យឃើញពីវិសាលភាព និងភាពរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះដោយមានការគាំទ្រពីសំណាក់អតិថិជន។ ដោយសារការមើលឃើញពីតម្រូវការ និងសក្តានុពលនៅក្នុងខេត្តសៀមរាមនេះ បានធ្វើឲ្យក្រុមហ៊ុននេះសម្រេចពង្រីកទីតាំងរបស់ខ្លួនមកដល់ទីនេះ និងដើម្បីងាយស្រួលក្នុងការបំពេញតម្រូវការទៅដល់អតិថិជន។

ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ទៅដល់អតិថិជនដែលរស់នៅក្នុងខេត្តសៀមរាប និងតំបន់ជិតៗនេះ ហ៊ីយ៉ាន់ដាយ សម្រេចចិត្តបើកដំណើរការសាកល្បងអាគារតាំងលក់របស់ខ្លួន បន្ទាប់ពីចូលឆ្នាំខ្មែររួច។

លោក Brian Ko នាយកប្រតិបត្តិក្រុមហ៊ុន ហ៊ីយ៉ានដាយ ខេមកូ បានមានប្រសាសន៍ថា៖
“យើងមានសេចក្តីសោមសោមនស្សរីករាយ ដែលបានបើកដំណើរការអាគារតាំងលក់មួយកន្លែងទៀតនៅក្នុងខេត្តសៀមរាប សម្រាប់អតិថិជន និងដៃគូរសហការណ៍របស់យើង។ យើងជឿជាក់ការការដាក់ដំណើរការនេះ ជាផ្នែកមួយក្នុងការជម្រុញផ្នែកទេសចរណ៍ និងវិស័យឯកជនមួយចំនួន។ ហ៊ីយ៉ាន់ដាយ បានផ្តល់សេវាកម្មរបស់ខ្លួនអស់រយៈពេល១០ឆ្នាំកន្លងមកហើយ។ យើងមានមោទនភាពខ្លាំងបំផុត ដែលបានពង្រីកការចែកចាយរបស់យើងមកដល់ខេត្តសៀមរាបនេះ។ យើងនឹងបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាព និងសេវាកម្មដល់អតិថិជន ជាពិសេសធ្វើឲ្យគ្រួសារហ៊ីយ៉ាន់ដាយមានសមាជិកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា”។

គួរកត់សម្គាល់ថា អស់រយៈពេល១០ឆ្នាំនៃការលូតលាស់ និងអភិវឌ្ឍរបស់ ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូធ័រ នៅក្នុង ប្រទេសកម្ពុជា ហ៊ីយ៉ាន់ដាយ បានធ្វើការប្រឹងប្រែងដើម្បីកសាងទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយប្រជាជនកម្ពុជាទាំងមូល។
លោក Kwon Joonsoo ដែលជាអ្នកគ្រប់គ្រងទូទៅរងបានមានប្រសាសន៍ថា៖
“នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត និងខេត្តដែលនៅជុំវិញសៀមរាបនេះ ធ្វើឲ្យពួកគាត់ងាយស្រួលក្នុងការមកសាកសួរព័ត៌មានអំពីរថយន្ត និងទទួលយកបទពិសោធន៍យានយន្តនៅក្នុងអាគារតាំងលក់ដ៏ស្រស់ស្អាតរបស់យើង។ ក្រៅពីនេះយើងក៏មានការផ្តល់ជាការបណ្តុះបណ្តាលទៅដល់បុគ្គលិក ដើម្បីផ្តល់សេវាកម្មកាន់តែល្អប្រសើរទៅដល់អតិថិជន។ នេះពិតជាងាយស្រួល និងអស្ចារ្យណាស់”។
ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលស្ថិតលំដាប់ខ្ពស់ទាំងបួន ហ៊ីយ៉ាន់ដាយ បានផ្តល់ជូននូវប្រភេទរថយន្ត SUV គ្រប់ជម្រើស Mini Van និងរថយន្តបម្រើអាជីវកម្ម។ ដើម្បីអបអរការការដាក់ដំណើរលក់នេះ ហ៊ីយ៉ាន់ដាយ ក៏មានផ្តល់ជូននូវប្រូម៉ូសិនពិសេសដូចជា៖
- បញ្ចុះតម្លៃរហូតដល់ 2,000 ដុល្លារ លើម៉ូឌែល H-1 និង County
- បញ្ចុះតម្លៃ 20% លើគ្រឿងបន្លាស់
- ត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃរាល់អតិថិជនដែលប្រើប្រាស់រថយន្តហ៊ីយ៉ាន់ដាយ
លើសពីនេះយើងនឹងបន្តបំពេញនូវទំនួលខុសត្រូវសង្គម បង្កើតបរិយាកាសសប្បាយរីករាយដល់គ្រួសារហ៊ីយ៉ាន់ដាយ ក៏ដូចជាមនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។ វិធីមួយចំនួនដែលយើងនឹងធ្វើរួមមានការអភិវឌ្ឍសាខារបស់យើង និង បង្កើតទំនាក់ទំនងទៅវិញទៅមកជាមួយអតិថិជនរបស់យើងនិងធ្វើជាដៃគូជីវិតរបស់ពួកគេ។



ហ៊ីយ៉ាន់ដាយ ខេមកូ ម៉ូទ័រ
បង្កើតឡើងនៅឆ្នាំ 2009 ដែលជាក្រុមហ៊ុនផ្តល់ជូននូវរថយន្តដែលមានគុណភាពខ្ពស់ និងសេវកម្មក្រោយការលក់ទៅ ដល់អតិថិជន។ ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១០ឆ្នាំកន្លងមកនេះ ហ៊ីយ៉ាន់ដាយ បានក្លាយខ្លួនជាក្រុមហ៊ុន១ក្នុងចំណោមក្រុមហ៊ុនដែលឈរលើលំដាប់ថ្នាក់ទាំង៤ក្នុងទីផ្សាររថយន្ត។ គោលបំណងរបស់យើងគឺផ្សារភ្ជាប់អតិថិជនជាមួយពេលវេលាដ៏មានគុណភាព និងប្រកាន់យកទស្សនៈជាសាកលទៅ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជន។ យើងយល់ថាពេលវេលាមានតម្លៃបំផុតរបស់មនុស្សគ្រប់គ្នា ដែលលុយ មិនអាចទិញបាន។ ដូច្នេះជីវិតមិនត្រឹមតែជាការចំណាយពេលទេ ប៉ុន្តែគឺត្រូវប្រើពេលឲ្យបានល្អប្រសើរបំផុត។ រថយន្ត ដែលលក់ដាច់បំផុតរបស់យើង ១២ កៅអី H-1 សម្រាប់គ្រួសារ និងអាជីវកម្ម និងរថយន្តSUVដែលមានតម្លៃប្រកួត ប្រជែង (Palisade/Santa Fe/Tucson/Kona) បានទទួលការគាំទ្រខ្លាំងពីក្នុងនិងក្រៅតំបន់។ លើសពីនេះទៅទៀត យើង មានមជ្ឈមណ្ឌលជួសជុលរថយន្តនៅផ្លូវមុនីវង្ស និងសែនសុខ ដើម្បីធានាថែទាំរថយន្តជាទីស្រលាញ់របស់អតិថិជន គ្រប់ៗរូប។ យើងប្តេជ្ញានឹងបន្តសេវាកម្មដ៏ល្អឥតខ្ចោះទៅដល់អតិថិជន។
សម្រាប់ព័ត៌មានលម្អិតអំពីក្រុមហ៊ុន និងរថយន្តសូមចូលទៅកាន់ http://camko-motor.com ឬហ្វេកប៊ុកផេក Hyundai-Cambodia៕