ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់តារាចម្រៀងស្រី កញ្ញា ចំរើន សុភ័ក្រ តែងតែត្រូវបានមហាជនជាច្រើន កោតសរសើរពីសមត្ថភាព ជាពិសេស បញ្ចេញនូវទឹកដមសំនៀងដ៏ពីរោះរណ្ដំ តាមរយៈការច្រៀងបទចម្រៀងជាច្រើន ដែលកាន់តែធ្វើឲ្យហ្វេនៗ មានការពេញចិត្តទៅលើរូបនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រៅពីមានសមត្ថភាពដ៏ល្អមួយនេះ ចំពោះរឿងរ៉ាវក្នុងជីវិតឯកជនក៏មិនចាញ់គ្នាប៉ុន្មាននោះដែរ ដោយថ្មីៗនេះ ស្រាប់តែមានការបង្ហាញឡើងឲ្យឃើញនូវរូបភាព Pre-Wedding របស់តារាចម្រៀងស្រីរូបនេះ ដែលបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតប្រពៃណីទៀតផង។
ជាមួយគ្នានេះដែរ ក៏មានហ្វេនៗ និងមិត្តៗជាច្រើន បានបង្ហាញពីក្ដីរីករាយរំភើបចិត្តជំនួស តារាចម្រៀងស្រីរូបនេះ ដែលកំពុងត្រៀមខ្លួនចូលរោងការ ក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រភពរូបភាព៖ Nob Dane samangkar-ណុប ដាណេសម្អាងការ
សូមទស្សនារូបភាពខាងក្រោម៖




