ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បរទេស៖ ខ្សែបម្រើ Julian Draxler បានសម្រេចចិត្តចាកចេញពីក្រុម Paris Saint-Germain ផ្លាស់ទៅចូលរួមជាមួយក្លិប Al-Ahli SC ក្នុងប្រទេសកាតាហើយ។

យោងតាមការចុះផ្សាយដោយអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Draxler បានចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយក្រុម Al-Ahli SC ពោលគឺដល់ឆ្នាំ ២០២៥ ចំណែកក្រុម PSG នឹងទទួលបានទឹកប្រាក់ចំនួន ២០ លានអឺរ៉ូ ឬប្រមាណជា (២១ លានដុល្លារអាមេរិក) ពីការផ្ទេរនេះ៕

ប្រភព៖ Fabrizio Romano