ថៃ៖ អាចនិយាយបានថា គឹជាគូស្នេហ៍ដ៏ពេញនិយមមួយ នៅក្នុងសិល្បៈកម្សាន្តថៃ រវាងតារាស្រី Mai Davikah និង គូស្នេហ៍ លោក Ter Chantawit ដែលអ្នកទាំងពីរតែងតែបានចេញមកបង្ហាញពីសកម្មភាពជាមួយគ្នា ជាច្រើន ពោរពេញដោយក្ដីសុខ បន្ទាប់ពីមានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។
ដោយឡែក កាលពីថ្មីៗនេះវិញ គូស្នេហ៍តារាប្រុសស្រីទាំងពីររូបនេះ ស្រាប់តែធ្វើឲ្យហ្វេនៗរីករាយរំភើបជំនួស ក្រោយពីបានឃើញរូបភាពគូស្នេហ៍ដ៏ផ្អែមល្ហែម នៅពេលដែលបានអបអរសាទរខួបកំណើតរបស់ លោក Ter Chantawit ខណៈដែលឆ្នាំនេះ រូបលោកបានឈានចូលវ័យ ៤០ ឆ្នាំ ផងដែរ។
ក្នុងនោះដែរ លោក Ter ក៏បានបង្ហាញពីរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅពេលដែលគូស្នេហ៍បណ្ដូលចិត្ត កាន់នំខេកមក Surprise ក៏ដូចជាបានបង្ហាញពីភាពសប្បាយរីករាយ ស្របពេលដែលអ្នកគាំទ្រជាច្រើន បានចូលមកអបអរជាមួយគ្នា និងជូនពរថ្ងៃកំណើតរបស់លោក ថែមទៀតផង៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖










