កម្សាន្ត៖ ពិតណាស់ ប្រិយមិត្តប្រាកដជាបានស្គាល់ លោក ស៊ុក សុភា តាមរយៈខ្សែភាពយន្តដ៏ល្បីល្បាញមួយ ដែលមានចំណងជើងថា «រឿង ទុំទាវ» ដោយរូបលោកបានសម្ដែងជា ជាតួអង្គឯក ទុំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីឃ្លាតឆ្ងាយពីសិល្បៈអស់ពេលជាច្រើនឆ្នាំ លោក ស៊ុក សុភា បានប្រើប្រាស់ជីវិតដ៏សាមញ្ញ ជាមួយក្រុមគ្រួសារយ៉ាងមានក្ដីសុខ។ មិនតែប៉ុណ្ណោះ រូបលោក តែងតែចែករំលែងពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់លោក តាមរយៈគណនីហ្វេសប៊ុកផេករបស់លោកផ្ទាល់ នៅប្រទេសអូស្ត្រាលី ផងដែរ។
ជានិច្ចជាកាល រូបលោកតែងតែបង្ហាញពីទេសភាពស្អាតៗ នៅតាមដំបន់ទេសចរណ៍នានា ក្នុងបណ្ដាប្រទេសនៅអឺរ៉ុប ជាមួយក្រុមគ្រួសារ និងកូនៗជាទីស្រឡាញ់។
គួររម្លឹកឡើងវិញថា បើទោះបីជាអតីតារាសម្ដែងរូបនេះ បានដើរចេញពីវិថីសិល្បៈអស់រយៈពេលជាច្រើនហើយក៏ដោយ ពោល គឺចាប់តាំងពីរូបលោកទៅរស់នៅក្រៅប្រទេសមកម្ល៉េះ ប៉ុន្តែវត្តមានរបស់លោកនៅតែតារាដូងចិត្តរបស់ប្រជាជនខ្មែរជានិច្ច៕
សូមទស្សនារូបភាពដូចខាងក្រោម៖