បរទេស៖ Harry Kane ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich នៅតែទទួលស្គាល់ថា ក្រុមបិសាចក្រហម Manchester United គឺជាក្រុមដ៏គ្រោះថ្នាក់ ទោះមួយរយៈចុងក្រោយនេះពួកគេរាងធ្លាក់ជើងបន្តិចក៏ដោយ។

ជាការពិតណាស់ Man UTD មួយរយៈនេះគឺធ្វើមិនសូវបានល្អប៉ុន្មាននោះទេ ជាពិសេសថ្មីៗនេះពួកគេទើបតែបរាជ័យក្រោមថ្វីដៃក្រុម Brighton នៅក្នុងផ្ទះខ្លួនឯងក្នុងលទ្ធផល ៣-១ ដោយឡែក Bayern វិញ ឥឡូវនេះពួកគេកំពុងតែធ្វើបានល្អខ្លាំងក្រោមការដឹកនាំរបស់លោក Thomas Tuchel ជាពិសេសបន្ទាប់ពីពួកគេចុះកុងត្រាយកបាន Harry Kane នៅរដូវកាលនេះ។

ទោះបីជាយ៉ាងណាក៏ដោយ Kane ក៏នៅតែមិនបង្ហាញការមើលស្រាលទៅលើក្រុមរបស់លោក Ten Hag ដែរ ហើយមុនជំនួបរវាងក្រុមទាំង ២ មកដល់នៅយប់ថ្ងៃ ពុធ នេះ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស បាននិយាយយ៉ាងដូច្នេះថា៖
ជាការប្រកួតដ៏លំបាកមួយ។ ខ្ញុំដឹងថា Manchester United កំពុងស្ថិតក្នុងស្ថានភាពលំបាក ប៉ុន្តែពេលខ្លះក្រុមបែបនេះ គឺគ្រោះថ្នាក់ណាស់ ពីព្រោះថាពួកគេគឺតែងតែស្វែងរកការត្រឡប់មកវិញ ជាមួយនឹងវិធីដ៏ធំមួយ៕

ប្រភព៖ Metro