នាំគ្នាថតព្រាត ស្មានតែ High Fashion ពាក់ថង់ដើរម៉ូដ យ៉ាងឡូយ តាមពិតគេបន្លំចូលសោះ

//s9.kh1.co/47/476efb2802407d46f0923b41dfcdbf785553db55.png
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២៣ ១០ព្រឹក · ១០ ថ្ងៃមុន

មានករណីហួសចិត្តមួយបានកើតឡើងនៅក្នុងកម្មវិធី New York Fashion Weekដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្សាន្ត៖ កាលពីថ្មីៗកន្លងទៅនេះ មានករណីហួសចិត្តមួយបានកើតឡើងនៅក្នុងកម្មវិធី New York Fashion Weekដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង។ ករណីមួយនេះ គឺបង្កឡើងដោយបុរសម្នាក់ ដែលបានបន្លំខ្លួនធ្វើជាតារាបង្ហាញម៉ូតដើរលើឆាកដោយមិនមានអ្នកណាសង្ស័យនោះទេ។

រូបភាព
រូបភាព

ជាមួយគ្នានេះដែរ បុរសរូបនេះ បានពាក់ថង់ រូបរាងស្រដៀងនឹងអាវភ្លៀង ហើយស្លៀកខោត្រឹមជង្គង់ពណ៌ផ្កាឈូក និង មានពាក់ថង់រុំសក់ពេលងួតទឹក ដើរបង្ហាញម៉ូតយ៉ាងសង្ហា។ អ្វីដែលគួរឲ្យហួសចិត្តនោះគឺ អ្នកដែលអង្គុយទស្សនានោះ នាំគ្នាទាញទូរស័ព្ទ ស្មានតែជាសម្លៀកបំពាក់ម៉ូដថ្មី ព្រោះតែបុរសនោះដើរទំនងពេក។

រូបភាព
រូបភាព

លុះត្រាតែដើរដល់ចុងឆាកហើយ ទើបមានសន្ដិសុខចេញមកចាប់ជនបន្លំខ្លួនរូបនេះចេញ ទើបបានធ្វើឲ្យអ្នកអង្គុយទស្សនាដឹងថា តាមពិតមិនមែនតារាបង្ហាញម៉ូតនោះទេ តែជាមនុស្សខិលខូចបន្លំចូលទៅ Prank សោះ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ថា នៅលើឆាកបង្ហាញម៉ូត ទោះសម្លៀកបំពាក់បែបណាក៏អាចរាប់ថាជា Fashion បានដែរ៕

ប្រភព៖ បរទេស

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T