បរទេស៖ ថ្មីៗនេះ តារាស្រី Kylie Jenner បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះហ្វេនៗជាច្រើន នៅពេលដែលនាងបានចេញមកជាមួយនឹងស្ទាយ៍ស្លៀករ៉ូបខ្លី ពកូនប្រុសទៅធ្វើការ នៅ Los Angeles កាលពីចុងសប្តាហ៍មុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាស្រី Kylie Jenner ត្រូវបានគេឃើញ កំពុងពកូនប្រុសអាយុ ១៩ ខែរបស់ខ្លួន ចេញពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនតុក្កតា Bratz ក្នុងទីក្រុង Los Angeles ខណៈដែលនាងបានស្លៀករ៉ូបពណ៌ខៀវលាយស ជាមួយនឹងស្បែកជើងកវែង ដែលមើលទៅមានភាពឆើតឆាយគួរជាទីចាប់អារម្មណ៍។
មិនត្រឹមតែប៉ុណ្ណោះ ការបង្ហាញខ្លួនបែបនេះ អ្នកម្ដាយវ័យក្មេងរូបនេះ នៅតែមានភាពលេចធ្លោ បង្ហាញពីសម្រស់ស្អាតមានមន្តស្នេហ៍ ក៏ដូចជាបានបញ្ចេញនូវស្ទាយ៍ដែលស័ក្តសមទៅនឹងរូបរាង ទៀតផង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






