ប្រុងប្រយ័-»ត្នផង មួយសប្ដាហ៍ខាងមុខ អាចនឹងមានភ្លៀងក្នុងកម្រិតមួយនេះ

//s9.kh1.co/6d/6d0b3e5b7434a097a6e0a7429823cb542ebc88ee.jpg
សង្គម

 ១៩-កញ្ញា-២០២៣ ៨ព្រឹក · ២ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយកាត់លើពាក់កណ្ដាលអាងមេគង្គ ថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១. តំបន់ទំនាបកណ្ដាល

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៣ អង្សារសេ

-នៅរាជធានី និង បណ្ដាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។

-ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០%។

២. តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សារសេ

-នៅបណ្ដាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ។

-ផ្ទៃរងទឹកភ្លៀង rain of area ៦០-៧០%។

៣. តំបន់មាត់សមុទ្

-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សារសេ

-នៅបណ្ដាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។

-ផ្ទៃរងទឹកភ្លៀង rain of area ៥០-៦០%។

-នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្ដីប្រកាស
សេចក្ដីប្រកាស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T