បរទេស៖ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លិបសារិកាព្រៃ Newcastle United កីឡាករ Alexander Isak។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមកាសែត Fichajes បានឲ្យដឹងថា លោក Xavi គឺជាអ្នកគាំទ្រដ៏ធំរបស់ខ្សែប្រយុទ្ធខាងលើ ហើយបានកំណត់ Isak ជាគោលដៅ ខណៈដែលក្លឹបក៏សម្លឹងមើលការពង្រឹងជម្រើសខ្សែប្រយុទ្ធរបស់ពួកគេផងដែរ។
ក្លិបយក្សតំបន់កាតាឡាន់ កំពុងរៀបចំផែនការអនាគតរយៈពេលវែងសម្រាប់តំណែងខ្សែប្រយុទ្ធ ក៏ព្រោះតែពេលវេលាបង្ហាញខ្លួនលើទីលានរបស់កីឡាករ Robert Lewandowski កាន់តែខើច ដោយសារឥឡូវនេះរូបគេ មានអាយុ ៣៥ឆ្នាំទៅហើយ។

ការចុះហត្ថលេខាលើ Isak នឹងមិនមែនជាកិច្ចការងាយស្រួលនោះទេក៏ព្រោះតែ Newcastle ទើបតែនាំចូលខ្សែប្រយុទ្ធរូបនេះ ក្នុងតម្លៃ៦៣លានផោន កាលពីរដូវក្ដៅឆ្នាំមុន។
Isak រកបាន ១២ គ្រាប់ក្នុង ៣១ ប្រកួត ប៉ុន្តែត្រូវប្រជែងជាមួយ Callum Wilson សម្រាប់ជម្រើសដំបូង។ កិច្ចសន្យារបស់ Isak ដំណើរការរហូតដល់ឆ្នាំ ២០២៨ ។ ដូច្នេះអាចមើលឃើញបានថា Newcastle នឹងមិនចែកផ្លូវជាមួយខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត ក្នុងតម្លៃទាបនោះទេ ដែលនេះជាការលំបាកសម្រាប់ Barcelona ដែលកំពុងមានបញ្ហាហិរញ្ញវត្ថុ៕
ប្រភព៖ AF