ខានលេងជិតពីរឆ្នាំ Greenwood ត្រឡប់មកវិញបង្ហាញខ្លួនឱ្យ Getafe លើកដំបូងយប់មិញនៅតែល្អ ទាំងការញាក់ អូស និងបញ្ជូន(មានវីដេអូ)

//s9.kh1.co/3c/3ce6f1b51721d192b497d90d674ea860d41e883c.jpg
កីទ្បា

 ១៨-កញ្ញា-២០២៣ ២ល្ងាច · ១១ ថ្ងៃមុន

ខានលេងជិតពីរឆ្នាំ Greenwood ត្រឡប់មកវិញបង្ហាញខ្លួនឱ្យ Getafe លើកដំបូងយប់មិញនៅតែល្អ ទាំងការញាក់ អូស និងបញ្ជូន(មានវីដេអូ)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បរទេស៖ នៅក្នុងការប្រកួតទល់នឹងក្រុម Osasuna យប់មិញ ខ្សែប្រយុទ្ធស្លាបកីឡាករ Mason Greenwood នៅតែបង្ហាញខ្លួនបានល្អ ដ្បិតរូបគេខកខានចូលទីលានប្រកួតជិត ២ ឆ្នាំទៅហើយក្តី។

Mason Greenwood ប្តូរចូលនៅនាទីទី ៧៧
Mason Greenwood ប្តូរចូលនៅនាទីទី ៧៧

Greenwood បានខកខានជាន់លើវាលស្មៅប្រកួតជិត ២ ឆ្នាំមកហើយ បន្ទាប់ពីរូបគេមានរឿងក្តីក្តាំជាប់ពាក់ព័ន្ធលើការប្រើហិសង្សាចំពោះដៃគូស្នេហា ខណៈនៅថ្ងៃទី ១៧ ខែ កញ្ញា យប់ម្សិលមិញនេះរូបគេបានបង្ហាញខ្លួនជាលើកដំបូងឱ្យ Getafe ដែលជាការប្រកួតទល់នឹង Osasuna បន្ទាប់ពី Manchester United ដាក់ឱ្យខ្ចីជើងនៅរដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស ២១ ឆ្នាំ ត្រូវបានគ្រូបង្វឹកប្តូរចូលនៅនាទីទី ៧៧ ជំនួសកីឡាករ Juanmi Latasa។ ដ្បិតមិនបានស៊ុតបញ្ចូលទី ឬក៏ assist ប៉ុន្តែ Greenwood ក៏បានចូលរួមចំណែកធំធេងផងដែរ ក្នុងការជួយឱ្យ Getafe ទទួលជ័យជម្នះទៅលើក្រុម Osasuna ក្នុងលទ្ធផល ៣ ទល់នឹង ២។

Mason Greenwood
Mason Greenwood

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T