បរទេស៖ ជើងចាស់លោក Owen Hargreaves បានព្យាករណ៍ថា ក្រុម Bayern Munich នឹងទទួលជ័យជម្នះទៅលើក្រុម Manchester United នៅក្នុងការប្រកួតខាងមុខនេះ។

ជាការពិតណាស់ នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ ឆាប់ៗខាងមុខនេះ ក្រុម Bayern Munich នឹងបើកទ្វាកីឡដ្ឋាន Allianz Arena របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Man UTD ដែលជាការប្រកួតវគ្គជម្រុះពូល A នៃពានរង្វាន់ Champions League។
មុនជំនួបដ៏ធំមួយនេះមកដល់, លោក Hargreaves ដែលធ្លាប់លេងឱ្យទាំង Bayern និង Man UTD បានមានប្រសាសន៍ប្រាប់វេបសាយផ្លូវការរបស់ Bayern Munich យ៉ាងដូច្នេះថា៖
Bayern គឺជាក្រុមដ៏គួរឱ្យចាប់អារម្មណ៍ ចំពោះការលេងនៅក្នុងដីរបស់ពួកគេ ជាពិសេសបន្ទាប់ពីពួកគេចុះកុងត្រាយកបាន Harry Kane។ ប៉ុន្តែ Man UTD វិញក៏នៅតែជាក្រុមដែលមានការគំរាមកំហែងខ្លាំងផងដែរ...។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើ Bayern នៅប្រើទម្រង់លេងដូចធម្មតា ខ្ញុំរំពឹងថា ពួកគេនឹងឈ្នះការប្រកួតដែលលេងនៅក្នុងដីរបស់ពួកគេ៕

ប្រភព៖ Sportskeeda