បរទេស៖ អ្នកចាត់ការរបស់ក្រុម Real Madrid លោក Carlo Ancelotti បានទម្លាយថា កូនក្រុមរបស់លោកកីឡាករ Vinicius Jr. បានសម្ងំយំនៅក្នុងបន្ទប់រយៈពេល ៤ ម៉ោង បន្ទាប់ពីរូបគេមិនបានជាប់ជាបេក្ខភាពប្រជែងពាន FIFA The Best Men's Player នៅឆ្នាំនេះ។

កាលពីប៉ុន្មានថ្ងៃមុន បេក្ខភាពប្រជែងពាន FIFA The Best Men's Player នៅឆ្នាំនេះគឺត្រូវបានប្រកាសជាផ្លូវការហើយ ក្នុងនោះរួមមាន៖
- Julian Alvarez
- Marcelo Brozovic
- Kevin De Bruyne
- Ilkay Gundogan
- Erling Haaland
- Rodri
- Khvicha Kvaratskhelia
- Kylian Mbappe
- Lionel Messi
- Victor Osimhen
- Declan Rice
- Bernardo Silva។
យ៉ាងណាក្តី បន្ទាប់ពីគ្មានឈ្មោះរបស់ Vinicius លោក Ancelotti បានមានប្រសាសន៍ពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះយ៉ាងដូច្នេះថា៖
Vinicius បានយំនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ ខ្ញុំបានសួរគាត់ថា "តើអ្នកមានរឿងអ្វី?" ហើយគាត់បានឆ្លើយមកវិញថា ពួកគេមិនបានបញ្ចូលខ្ញុំទៅក្នុងបញ្ជីឈ្មោះទេ។ គាត់បានយំសង្ងំយំ ៣ ទៅ ៤ ម៉ោង ហើយពួកយើងមិនអាចលួងគាត់បានទេ៕

ប្រភព៖ Goal