យល់ដឹង៖ មានមនុស្សជាច្រើនក្នុងលោកដែលជាមនុស្សស្រលាញ់សត្វ និងមានសត្វចិញ្ចឹមនៅក្នុងផ្ទះដូចជា ឆ្កែ និងឆ្មាជាដើម។ អ្នកខ្លះក៏ស្រលាញ់សត្វចិញ្ចឹមដូចកូនបង្កើត និងខិតខំមើលថែពួកគេ ដោយផ្ដល់ជាចំណីសម្រាប់សត្វអស់ទាំងនោះឲ្យពួកវាស៊ី ហើយអ្នកខ្លះទៀតក៏ដាក់បាយមនុស្សធម្មតាឲ្យពួកវាស៊ី។

ដោយឡែក អ្នកគួរតែដឹងថា មិនមែនគ្រប់អាហារដែលអ្នកអាចញ៉ាំបាន គឺសត្វសុនខរបស់អ្នកអាចស៊ីនោះឡើយ។ ខាងក្រោមនេះជាអាហារទាំង១០ប្រភេទដែលអ្នកមិនគួរឲ្យឆ្កែរបស់អ្នកស៊ី៖
១. សូកូឡា
ត្រូវនិយាយថាទេដាច់ខាត ចំពោះសូកូឡាគ្រប់ប្រភេទ ព្រោះបើអ្នកឲ្យសត្វសុនខរបស់អ្នកស៊ីវា នឹងបណ្ដាលឲ្យសត្វអ្នកក្អួតនិងរាគរូស ដែលករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិតព្រោះក្នុងសូកូឡាមានជាតិ methylxanthines ដែលមិនត្រូវនឹងសត្វឆ្កែនោះឡើយ។
២. ផ្លែប័រ
ផ្លែប័រក៏ជាផ្លែឈើមួយដែលអ្នកមិនគួរឲ្យសត្វចិញ្ចឹមរបស់អ្នកស៊ីនោះឡើយ ដោយសារតែវាមានជាតិអាស៊ីតមួយហៅថា persin ។

៣. ខ្ទឹមបារាំងនិងខ្ទឹមស
ពពួកខ្ទឹមអស់ទាំងនេះក៏អ្នកមិនអាចឲ្យសុនខរបស់អ្នកស៊ីបានដែរ ដោយសារអាចធ្វើឲ្យវាបាត់បង់ឈាម ព្រោះជាតិខ្ទឹមនេះនឹងសម្លាប់កោសិកាឈាមក្រហមរបស់ពួកវា។
៤. ទំពាំងបាយជូរ និង គ្រាប់ទំពាំងបាយជូរ
មិនថាស្រស់ឬមិនស្រស់ទេ ហាមដាច់ខាតមិនត្រូវឲ្យសត្វសុនខរបស់អ្នកស៊ីវាដាច់ខាត ព្រោះធ្វើឲ្យមានបញ្ហាខូចតម្រងនោមធ្ងន់ធ្ងរ។

៥. ទឹកដោះ
សុនខអាចផឹកទឹកដោះពីម្ដាយពួកវាបាន តែបើសិនជាឲ្យផឹកទឹកដោះផ្សេងដូចជា ទឹកដោះគោ ទឹកដោះពពែ គឺអាចធ្វើឲ្យពួកវាឈឺ ដោយសារតែមានជាតិស្ករខ្ពស់និងពិបាកធ្វើឲ្យពួកវារំលាយអាហារ។
៦. អាហារនិងភេសជ្ជៈមានជាតិស្ករខ្ពស់
មិនត្រូវឲ្យសត្វសុនខរបស់អ្នកស៊ីអាហារឬផឹកភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា នំគុកគីជាដើម គឺធ្វើឲ្យធាត់ ពុកធ្មេញ និងទឹកនោមផ្អែមដែរ។

៧. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីនក្នុងភេសជ្ជៈក៏ជាសារធាតុមួយពុលដល់សត្វសុនខផងដែរ ដូច្នេះអ្នកមិនត្រូវឲ្យពួកវាផឹកនោះទេ។
៨. អំបិល ការឲ្យពួកវាស៊ីអំបិលឬរបស់ប្រៃច្រើនពេក គឺនាំឲ្យពុល និងអស់ជាតិទឹកចេញពីខ្លួន ប៉ុន្តែបើស៊ីក្នុងបរិមាណមួយតិចគឺមិនអីនោះទេ ដូច្នេះរាល់ពេលដែលចង់ដាក់អាហារឲ្យពួកវាស៊ី ត្រូវប្រាកដចិត្តថាដាក់អំបិលតែបន្តិចប៉ុណ្ណោះ៕

ប្រភព៖ shallowfordvet