កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងហើយថា លោក ប៊ុត សីហា ដែលជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជាលើកទី២ ពាក់ព័ន្ធនឹងករណី ជួញដូរគ្រឿងញៀន។ ជាមួយនឹងដំណឹងនេះដែរ បានធ្វើឲ្យមហាជន និង សិល្បករមួយចំនួនមានការភ្ញាក់ផ្អើលនឹងជីវិតតារាប្រុសនេះមែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនោះ លោក សយ រតនៈ ដែលជាអតីតបេក្ខភាពប្រលងកម្មវិធីខាងលើជាមួយ លោក ប៊ុត សីហា បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍ថា មិនគួរណាក្លាយជាបែបនឹងសោះ។ នៅក្នុងនោះ លោកបានសរសេរថា ឲ្យតែបានឃើញព័ត៌មានអំពី សីហា លោកតែងតែនឹកឃើញកាលប្រលងជាមួយគ្នា។
លើសពីនោះ The Voice Cambodia រដូវកាលទី1 គឺជាពេលវេលាពួកគេមកសមភ្លេងប្រលង Final ជុំគ្នាបួននាក់ Top4 final round ។ ក្រោយឃើញសារ ដែលភ្ជាប់ជាមួយរូបភាពអ្នកទាំង៤នេះហើយ មហាជននាំគ្នាបង្ហាញភាពសោកស្ដាយ និង ក្ដីអាណិតអាសូរ្យដល់ សីហា ជាខ្លាំង៕
ប្រភព៖ Soy Ratanak