សូមប្រុ-»ងប្រយ័-»ត្ន! ថ្មីៗនេះមានករណីជនខិ-»លខូ-»ចក្លែងប-»ន្លំធ្វើជានិយោជិតរបស់អគ្គីសនីកម្ពុជា ឆ.បោ-»កអតិថិជនឲ្យបង់ប្រាក់ ឬផ្ទេរប្រាក់ សម្រាប់ការទូទាត់ថ្លៃអគ្គីសនី

//s9.kh1.co/c5/c5b1e65e4c7d5f72593a9ba143838fc09c65da3c.jpg
សង្គម

 ១២-កញ្ញា-២០២៣ ១០ព្រឹក · ២ ឆ្នាំមុន

អគ្គសនីកម្ពុជា ចេញសេចក្ដីជូនដំណឹងជុំវិញករណី មានជនឆបោគអតិថិជនតាមរយៈទូរស័ព្ទ បណ្ដាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឲ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទាត់ថ្លៃប្រើប្រាស់អគ្គីសនី។

ភ្នំពេញ៖ នាថ្ងៃទី ១១​ ខែកញ្ញានេះ អគ្គីសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង ជុំវិញករណីមានមានជនខិលខូច ក្លែងបន្លំធ្វើជានិយោជិតរបស់អគ្គសនីកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយជនខិលខូចទាំងនោះ បានឆបោគអតិថិជនតាមរយៈទូរស័ព្ទ បណ្ដាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឲ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទាត់ថ្លៃប្រើប្រាស់អគ្គីសនីប្រចាំខែ ថ្លៃប្ដូរ ប្ដូរឌីស្យុងទ័រ នាឡិការស្ទង់ និងប្ដូរបរិក្ខាអគ្គសនីជាដើម។

ជនខិលខូចទាំងនោះបានបង្ខំឲ្យអតិថិជនផ្ញើប្រាក់ ដើម្បីជៀសវាងការការការផ្ដាច់ចរន្តអគ្គសនីជាបណ្ដោះអាសន្ន។ 

ជុំវិញករណីនេះ អគ្គីសនីកម្ពុជា​ បានអំពាវនាវឲ្យប្រជាជនកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ចំពោះជនដែលមិនស្គាល់អត្តសញ្ញាណ ដែលទំនាក់ទំនងទៅ ក្នុងគោលបំណង​ ឲ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់។

អគ្គសនីកម្ពុជា អំពាវនាវឲ្យប្រជាជនកម្ពុជា​ និងអតិថិជនទាំងអស់មេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ឲ្យជនខិលខូវទាំងនោះឲ្យសោះ។ ត្រូវជូនដំណឹងភ្លាមៗមកកាន់អគ្គីសនីកម្ពុជា ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់៕

សូមទស្សានារូបភាពដូចខាងក្រោម៖

អគ្គីសនីកម្ពុជា
អគ្គីសនីកម្ពុជា
អគ្គីសនីកម្ពុជា
អគ្គីសនីកម្ពុជា
Kan Pheackdey
P.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T