ក្រុមហ៊ុន Smart Axiata មានការផ្ដល់ជូនពិសេសដល់អតិថិជន ដើម្បីជាការថ្លែងអំណរគុណកំឡុងពេលដែលក្រុមហ៊ុនផ្លាស់ប្ដូរបណ្ដាញ IP

//s9.kh1.co/c9/c9d2cd3d019da4064a0d6962341822e01ee192df.png
សង្គម

 ១៩-មិថុនា-២០២៥ ៥ល្ងាច · ៦ ម៉ោងមុន

ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើការសម្ដែងនូវការអរគុណដល់អតិថិជនសម្រាប់ការអត់ធ្មត់ ការជឿទុកចិត្ត និងបន្តការគាំទ្រ កំឡុងពេលដែលក្រុមហ៊ុនបានផ្លាស់ប្ដូរនូវបណ្ដាញអ៉ីនធឺណិតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមានការរអាក់រអួលនៃប្រព័ន្ធអ៉ីនធឺណិត។

ភ្នំពេញ៖ ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើការសម្ដែងនូវការអរគុណដល់អតិថិជនសម្រាប់ការអត់ធ្មត់ ការជឿទុកចិត្ត និងបន្តការគាំទ្រ កំឡុងពេលដែលក្រុមហ៊ុនបានផ្លាស់ប្ដូរនូវបណ្ដាញអ៉ីនធឺណិតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យមានការរអាក់រអួលនៃប្រព័ន្ធអ៉ីនធឺណិត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំឡុងពេលនៃការផ្លាស់ប្តូរនេះ ក្រុមហ៊ុនស្មាត បានធ្វើការបង្កើតនូវតំណរភ្ជាប់ថ្មី សម្រាប់ការផ្លាស់ប្តូរនូវបណ្តាញអ៉ីនធឺណិតដែលមានទំហំធំ ទៅកាន់​ច្រកអន្តរជាតិដ៏មានសុវត្ថិភាព រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងហុងកុង។ សកម្មភាពទាំងអស់នេះ ត្រូវបានធ្វើឡើងស្របទៅតាមយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរខ្សែកាបអុបទិកនិងការបញ្ជូនអ៉ីនធឺណិត ដែលពីមុនរត់កាត់ប្រទេសថៃ។ ការផ្លាស់ប្តូរដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវឯករាជ្យភាពឌីជីថល និងការកសាងហេដ្ឋារចនាសម្ព័ន្ធអ៉ីនធឺណិត ឱ្យកាន់តែមានសុវត្ថិភាព និងពេញលេញ។ 

ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី បានបេ្តជ្ញាចិត្តយ៉ាងពេញលេញ ចំពោះទំនួលខុសត្រូវ ក្នុងការផ្តល់ជូននូវបទពិសោធន៍អ៉ីនធឺណិតដ៏មានស្ថិរភាព ហើយក្រុមហ៊ុនយល់ច្បាស់ថា​ ការរំខានដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានផ្តល់នូវផលប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ 

ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលមានការយោគយល់ចំពោះផលប៉ះពាល់ដែលបង្កឡើងពីការរអាក់រអួលនៃអ៉ីនធឺណិត ក្រុមហ៊ុន ស្មាត បានធ្វើការផ្តល់ជូនដល់អតិថិជនដូចខាងក្រោម៖ 

សម្រាប់អតិថិជនដែលប្រើប្រាស់បណ្ដាញទូរសព្ទចល័ត

oការបន្ថែមសុពលភាពរយៈពេល៣ថ្ងៃសម្រាប់កញ្ចប់សេវាកម្មនិងកញ្ចប់បន្ថែមទាំងអស់ដែលដំណើរការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

oផ្តល់ទិន្នន័យអ៉ីនធឺណិតបន្ថែមឥតគិតថ្លៃចំនួន៣GBសម្រាប់រាល់អតិថិជនដែលបានបន្តគម្រោងរបស់ពួកគេចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២៥។

oផ្តល់ទិន្នន័យអ៉ីនធឺណិតបន្ថែមឥតគិតថ្លៃចំនួន៣GBសម្រាប់រាល់អតិថិជនដែលបានបន្តគម្រោងរបស់ពួកគេចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥។

ក្រុមហ៊ុន ស្មាត ក៏បានបញ្ជាក់ផងដែរថាសេវាកម្មអ៉ីនធឺណិតទាំងអស់ រួមមានបណ្ដាញទូរសព្ទចល័ត Smart @Home និង Fiber+ ត្រូវបានស្ដារឡើងវិញជាស្ថាពរនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ហើយសេវាកម្មទាំងអស់ត្រូវបានត្រឡប់មកជាធម្មតាវិញ រួមជាមួយនឹងសមត្ថភាពខ្ពស់និងអាចជឿទុកចិត្តបាន។ 

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «ការផ្លាស់ប្តូរបណ្តាញនេះគឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅកាន់ឯករាជ្យភាពឌីជីថលរបស់កម្ពុជា ហើយយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែនៅជាមួយយើងខ្ញុំ» ។ លោកបានបន្តថា «ដើម្បីជាការតបស្នងនូវការអត់ធ្មត់របស់អតិថិជន យើងខ្ញុំសូមធ្វើការផ្ដល់ជូនបន្ថែមទាំងនេះ ដែលនេះជាការសុំទោសទៅលើផលប៉ះពាល់ដែលកើតមានឡើង។ យើងខ្ញុំមានការប្តេជ្ញាចិត្តកាន់តែមុតមាំ ក្នុងការនាំយកនូវបទពិសោធន៍ឌីជីថលលំដាប់ថ្នាក់ពិភពលោក ជូនដល់អតិថិជនក្នុងប្រទេសកម្ពុជា»។ 

ក្រុមហ៊ុន ស្មាត នឹងបន្តតាមដានយ៉ាងល្អិតល្អន់និងវិនិយោគបណ្តាញរបស់ខ្លួន ដើម្បីរក្សានូវគុណភាពសេវាកម្ម និងការពារការរំខាននាពេលខាងមុខ ធានាបាននូវប្រព័ន្ធឌីជីថលនិងការតភ្ជាប់ ដែលប្រកបដោយសុវត្ថិភាពសម្រាប់អតិថិជនទាំងអស់។ 

អំពី Smart 

ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 7.5 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។  

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបានវិនិយោគទន់មួួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលនេះធ្វើឲ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏ រឹង មាំ នេះ បញ្ជាក់ពីជំហរដ៏រឹងម៊ាំរបស់ Smart ក្នុងការផ្តល់សេវាកម្រិតពិភពលោក ខណៈពេលដែលរួមចំណែកជ្រោមជ្រែងនូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/1e/1e9cc003e589c8f7d280218649d470be13642a8c.jpg

ស្មាត អាស្យាតា អមដំណើរក្រុមអភិបាលសម្ព័ន្ធក្រុមហ៊ុន Axiata ចូលជួបពិភាក្សាជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយបង្ហាញពីស្មារតីក្នុងការជ្រោមជ្រែងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា

 ១៨-មិថុនា-២០២៥ 
 ២ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T